រដូវរងាហើយ! ប៉ុបពីប្រកាសរកស្វាមី មិនប្រកាន់ថានាងជាភេទទីបី

500

បន្ទាប់ពីស្រ្តីម៉េម៉ាយលក់អីវ៉ាន់កូនមួយសាច់សខ្ចី ប្រកាសរកស្វាមីកក្រើកតាមហ្វេសប៊ុក  មិនទាន់បានប៉ុន្មានថ្ងៃផង ពេលនេះអតីតបវរកញ្ញាឯកលេខ១ ភេទទីបី ប៉ុបពី និងជាស្រីស្អាតបំផុតនៅកម្ពុជា បានធ្វើការប្រកាសរកស្វាមីតាមហ្វេសប៊ុក Movie Star Research ដែរ ក្រោមលក្ខខណ្ឌ គឺបុរសនោះមិនប្រកាន់ថា ខ្លួននាងជាភេទទីបី។

សូមរំលឹកថា នៅមុននេះ៤ថ្ងៃ ស្រីម៉េម៉ាយវ័យ៣៥ឆ្នាំលក់អីវ៉ាន់នៅផ្សារ និងមានកូនម្នាក់ បានប្រកាសរកប្តីតាមហ្វេសប៊ុក Movie Star Research ដើម្បីរកបុរសម្នាក់ដែលស្រឡាញ់នាងពិតប្រាកដមករៀបការទៅតាមប្រពៃណីខ្មែរមក បានធ្វើឲ្យដំណឹងនេះលេចឮពេញបណ្តាញហ្វេសប៊ុក ទើបស្រីស្អាតភេទទីបី ប៉ុបដែលប្រាប់ថា នាងរស់នៅឯកាយូរហើយនោះក៏ចេញមុខមកប្រកាសរកប្តីដែរ។

បើយោងតាមហ្វេសប៊ុកដដែលនេះ អតីតបវរកញ្ញាឯកលេខ ១ភេទទីបី កញ្ញា ប៉ុបពី ដែលគេស្គាល់ថាជាស្រីស្អាតជាប់ចំណាត់ថ្នាក់ជាភេទទីបីស្អាតបំផុតនៅកម្ពុជានាឆ្នាំ២០០០ ក្នុងកម្មវិធី “នាទីចុងក្រោយ”  បានរៀបរាប់ពីរឿងចង់បានប្តីថា ប៉ុបពី ចង់បានស្វាមីដែលមិនប្រកាន់ថាខ្លួនជាប្រុសកែភេទ និងមានមុខរបរមួយសមរម្យ និងមានចិត្តស្មោះត្រង់ មានអាយុចាប់ពី ៣០ឆ្នាំឡើង ។

តារារូបនេះនិយាយថា “មានមនុស្សជាច្រើនប្រហែលជាមើលមកថា ខ្ញុំនេះប្រហែលជាមានសង្សារពីមួយទៅមួយ រឺក៏ខ្ញុំនេះត្រូវការតែបុរសអ្នកមាន តែការពិត ខ្ញុំគឺជាមនុស្សឯកា មិនត្រូវបានអ្នកណាផ្តល់សេចក្តីស្រលាញ់មួយដែលយូរអង្វែង ខ្ញុំក៏ជាមនុស្សដែលមានបេះដូងដែរ ហើយខ្ញុំមិនដែលគិតថាខ្ញុំជាប្រុសនោះទេ ខ្ញុំតែងតែគិតថា ខ្ញុំគឺជាមនុស្សស្រី ហើយខ្ញុំក៏ចង់បានស្វាមីដូចជាមនុស្សស្រីដទៃទៀតដែរ”។

ហ្វេសប៊ុកខាងលើបានបញ្ជាក់ថា ដូច្នេះប្រសិនបើបងប្អូនបុរសៗមានចំណាប់អារម្មណ៍ចង់បាន ប៉ុបពី ធ្វើជាភរិយា សូមទំនាក់ទំនងមានមកកាន់ គណនីហ្វេសប៊ុករបស់ ប៉ុបពី ផ្ទាល់ដែលមានឈ្មោះជាអក្សរឡាតាំង Leang Sothea ប៉ុន្តែកុំភ្លេចមេីលលក្ខខណ្ឌផង៕

Comments

comments