ស្លាប់៧នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៧ ខែធ្នូម្សិលមិញ

113

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង រថយន្តតូច៥គ្រឿង, រថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់ និងកត្តាយានយន្ដ។

សូមបញ្ជាក់ថា រយៈពេល១៧ថ្ងៃ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៥៣លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៨៥នាក់ របួសធ្ងន់ចំនួន១៦៦នាក់ និងរបួសស្រាលចំនួន៦៩នាក់៕

Comments

comments