កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ ចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌទួលគោក

182

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ បានពិនិត្យឃើញមានជនជាតិវៀតណាម ចំនួន​១៣​នាក់ ស្រី​០៤​នាក់ ដែលលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ប្រធាននាយកដ្ឋានរូបនេះ បញ្ជាក់ថា ក្រោយឃាត់ខ្លួន​ជនជាតិវៀតណាមទាំង១៣​នាក់នោះ ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕

Comments

comments