តើការងារអាចរីកចម្រើនបានទេ ប្រសិនបើគ្មានមេដឹកនាំល្អ?

253

មេដឹកនាំប្រៀបបានដូចជា បង្គោលក្នុងការជួយទប់លំនឹងជាចាំបាច់ សម្រាប់ទ្រទ្រង់ការងារទាំងមូលឱ្យទៅមុខបាន។ ក្នុងស្ថាប័ន ឬការងារតូចតាចក្តី រាប់ចាប់ពីកម្មករថ្នាក់តូចទៅ បើកន្លែងនោះគ្មានមេដឹកនាំល្អទេ ចូរកុំសង្ឃឹមថា កូនចៅដែលនៅក្រោមឱវាទទាំងអស់បានល្អប្រសើរឱ្យសោះ។

  • មេដឹកនាំដែលមានលក្ខណៈសម្បត្តិល្អ ៖

១. ការងារដែលកើតចេញពីឆន្ទៈ។

២. ចក្ខុវិស័យ ចំពោះប្រភេទការងារ និងបុគ្គលិក។

៣. បុគ្គលិកត្រូវបានលើកទឹកចិត្តស្មើៗគ្នា។

៤. លក្ខខណ្ឌការងារ មិនតឹងតែង(តម្រូវតាមសមត្ថភាពបុគ្គលិក)។

៥. ចូលរួមក្នុងការបង្កើតភាពស្និទ្ធស្នាល ដោយយកចិត្តទុកដាក់។

៦. ចែករំលែកបទពិសោធន៍ដែលមាន។

៧. ជាអ្នកដែលស្តាប់ហេតុផលជាធំ។

  • មេដឹកនាំល្អគួរជៀសវាង៖

១. ការកេងកម្លាំង កាយចិត្ត ពីសំណាក់បុគ្គលិក។

២. ធ្វើឱ្យបុគ្គលិកបាក់ទឹកចិត្ត។

៣. ការងារ ដែលប្រើកើតចេញពីក្តីស្រម៉ៃ។

៤. កុំយកមនោសញ្ចេតនាមកពាក់ព័ន្ធនឹងការងារ។

៥. គ្មានភាពជាគម្រូល្អ ចំពោះបុគ្គលិក

អត្ថបទដោយ៖ យូរ សេរីវឌ្្ឍនៈ

 

Comments

comments