តាមការស្រាវជ្រាវបានបង្ហាញថា អាហារសមុទ្រដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយហានិភ័យ នៃជំងឺបាត់បង់ការចងចាំ ដែលធ្វើឲ្យភ្លេចភ្លាំង។ការសិក្សាថ្មីមួយបានរកឃើញថា មនុស្សវ័យចំណាស់ ដែលមានបញ្ហានឹងជំងឺបាត់បង់ការចងចាំ ហើយទទួលទានអាហារសមុទ្រ យ៉ាងហោចណាស់ មួយដងក្នុងមួយសប្តាហ៍ បានបង្ហាញពីសញ្ញាផ្លាស់ប្តូរ មួយដែលមានទំនាក់ទំនង ទៅនឹងខួរក្បាល។
ជំងឺជរាបាត់បង់ការចងចាំ ដែលធ្វើឲ្យភ្លេចភ្លាំងនេះ មានប្រសាសន៍ថា“ការសិក្សានេះគឺផ្សាភ្ជាប់ជាមួយនឹង ការទទួលទានអាហារសមុទ្រ ក្នុងកម្រិតមធ្យមដែលធ្វើឲ្យ មានសញ្ញាមួយចំនួន នៃបំលាស់ប្តូរប្រព័ន្ធខួរក្បាល របស់មនុស្សចាស់ ដែលមានផ្ទុកនូវជំងឺនេះ”។
ពួកអ្នកជំនាញបានអោយដឹងថា អាស៊ីតអូមេហ្គា៣ ត្រូវបានរកឃើញថា សម្បូរនៅក្នុងខ្លាញ់ត្រី ដែលជាផ្នែកមួយសំខាន់ នៃរបបអាហារវាដើរតួយ៉ាងសំខាន់ ក្នុងការជួយឲ្យខួរ ក្បាលមានសុខភាពល្អ។ទោះជាយ៉ាងណា នៅពេលនេះ ក៏មិនទាន់មានភស្តុតាងណាមួយ ដែលបង្ហាញថាថ្នាំ គ្រាប់អូមេហ្គា៣នៃខ្លាញ់ត្រី អាចការពារទាំងស្រុង ពីជំងឺវង្វេងភ្លេចភ្លាំង ឬបាត់បង់ការចងចាំនោះដែរ៕
អត្ថបទដោយ៖ ជួប វត្តី