មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទំនិញខូចគុណភាពមួយចំនួនធំ

219

បន្ទាយមានជ័យ៖ មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជកម្មខេត្ត រួមនិងអាជ្ញាធរដឹកនាំដោយលោក ឈុន ឃាង អនុប្រធានសាខាកាំកុងត្រួលខេត្ត នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យមុខទំនិញ និងមុខម្ហូបចំណីអាហារ នៅតាមម៉ាត និងផ្សារសេរីសោភ័ណ្ឌ ស្ថិតក្នុងក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយដកហូតបាននូវទំនិញខូចគុណភាពមួយចំនួនធំ។ ដោយមានការចង្អុលបង្ហាញ ពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងមានការសំរបសំរួល ពីលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត បន្ទាយមានជ័យ បានចុះត្រួតពិនិត្យមុខទំនិញ នៅតាមម៉ាត និងផ្សារសេរីសោភ័ណ្ឌ ដកហូតបានទំនិញខូចគុណភាពមួយចំនួនធំ នឹងបានធ្វើការអប់រំណែនាំអ្នកលក់ដូរកុំឲ្យយកទំនិញហូសសុពលភាពប្រើប្រាស់មកលក់ដែលបណ្តាលឲ្យខួចសុខភាពដល់អ្នកប្រើប្រាស់។ មុខទំនិញដែលមន្រ្តីកាំកុងត្រូល បានធ្វើការដកហូតមានទំនិញខូចគុណភាពមួយចំនួនធំដូចជា៖ ប៉ាតេ កំប៉ុង SPAM ១០កំប៉ុង ទឹកដោះគោកំប៉ុង PALACE ៨កំប៉ុង ទឹកត្រីថៃ ៨ដប ទឹកផ្លែឈើ Waha ha ១៦ដប ទឹករ៉ែធម្មជាតិ Mont Fleut ៩ដប គូលែនកំប៉ុង និងសាវម៉ាវ Malee ១១កំប៉ុង នំ Nelstfe ៦ប្រអប់ និងសម្ភារមួយចំនួនទៀត ៕

Comments

comments