អភិបាលរាជធានីភ្នំពេញ ព្រមានបិទការ៉ាស់លាងរថយន្តណា ដែលអនុវត្តតាមលក្ខណៈបច្ចេកទេសមិនបានត្រឹមត្រូវ ដែលនាំឲ្យលូស្ទះ និងប៉ះពាល់សណ្តាប់ធ្នាប់

141

លោកថា «រថយន្តមួយគ្រឿង បើមកពីបណ្តាខេត្តជាប់ដីក្នុងរថយន្តមួយគ្រឿង មិនតិចជាង៥គីឡូក្រាម ទៅ១០គីឡូក្រាមនោះទេ ដូច្នេះ​បើមួយថ្ងៃលាងរថយន្តពី៥០ ទៅ១០០គ្រឿង សួរថា តើមានដីប៉ុន្មានគីឡូក្រាម ដែលត្រូវហូរទៅកកនៅក្នុងលូ។ នេះជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់ ដើម្បីបង្ការធ្វើយ៉ាងណាកុំឲ្យលូស្ទះ បង្កការលិចលង់ដោយជំនន់ទឹកភ្លៀង បង្កការលំបាកដល់ប្រជាពលរដ្ឋ។ ដូច្នេះទេ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវតែជាអ្នកដើរតួ ដើម្បីពិនិត្យមើលគ្រប់ការ៉ាស់លាងរថយន្តទាំងអស់នៅក្នុងរាជធានីភ្នំពេញ មិនអាច​បណ្តែតបណ្តោយ បានទៀតនោះទេ ព្រោះនេះជាចំណុចមួយពាក់ព័ន្ធនឹងយុទ្ធនាការ នៃការស្តារលូលាងលូនេះផងដែរ»

Comments

comments