ខេត្តកោះកុង៖ កាលពីវេលាម៉ោងប្រមាណ១១៖១៥នាទីថ្ងៃទី២២ម្សិលមិញ នៅចំណុចលើផែរបស់ឈ្មោះសៀង ដារ៉ា នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ មានប្រជាពលរដ្ឋចំនួន៩នាក់ បានហូបសាច់ត្រីកំពតក្លែមសា្រ រហូតដល់ម៉ោង១៥៖២៥នាទី ពួកគាត់មានសភាពធីងធោងនិងក្អួតចង្អោរ រយចត្រូវបានបញ្ជូនមកធ្វើការសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាគិរីសាគរ។
តាមប្រភពសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ ពលរដ្ឋទាំង៩នាក់នោះ ទី១ឈ្មោះ សៀង ដារ៉ា អាយុ៣០ឆ្នាំ មុខរបររត់អូប័រ ជាម្ចាស់ផែ, ទី២ឈ្មោះភោគ សំណាង អាយុ៣៩ឆ្នាំ, ទី៣ឈ្មោះរ៉ន ដារ៉ូ អាយុ២១ឆ្នាំ, ទី៤ឈ្មោះពេជ្រ វាសនា អាយុ២៥ឆ្នាំ, ទី៥ឈ្មោះនួន លឹមជាង អាយុ២៥ឆ្នាំ,ទី៦ ឈ្មោះសេង ថុល អាយុ៥៤ឆ្នាំ, ទី៧ឈ្មោះពេជ្រ វិបុល អាយុ៣០ឆ្នាំ, ទី៨ឈ្មោះវង្ស ផា អាយុ៤១ឆ្នាំ ពួកគាត់ទាំង៧នាក់នេះមុខរបរជាអ្នកនេសាទ និងទី៩ឈ្មោះអ៊ុ ណាង អាយុ៣៣ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប៕