ថៃ រឹតបន្តឹងជនចំណាកស្រុក ប៉ុន្តែនៅតែបន្ត ស្រូបយកកម្លាំងពលកម្ម សម្រាប់ការអភិវឌ្ឍន៍

137

ក្រុងភ្នំពេញ៖ ថ្វីបើមានកិច្ចប្រឹងប្រែងថ្មីៗបំផុត ពីប្រទេសថៃ ដើម្បីទប់ស្កាត់ការហូរចូល នៃជនចំណាកស្រុកក៏ដោយ ក៏កម្មករពីប្រទេសកម្ពុជា នៅតែបន្តឆ្លងកាត់ព្រំដែន ខណៈពួកគេព្យាយាមភៀសខ្លួន ពីសេដ្ឋកិច្ចមួយ ដែលផ្តល់ឲ្យកម្រៃ តិចតួចសម្រាប់ការងាររបស់ពួកគេ។

ការហូរចូលដូចទឹកបាក់ទំនប់នោះ កំពុងធ្វើឲ្យមានបញ្ហាមួយទៀត។ កម្លាំងពលកម្ម ដែលហូរចេញអស់ពីក្នុងស្រុក អាចប្លន់សេដ្ឋកិច្ចនៃផលិតភាពខ្មែរ ដែលខ្លួនត្រូវការដើមក្បីរក្សាកំណើនក្នុងរយៈពេលវែង។

ក្នុងខែនេះ រដ្ឋាភិបាលថៃ បានចាប់ផ្តើមអនុវត្តទិដ្ឋការតឹងរ៉ឹង និងតម្រូវការការអនុញ្ញាត្តិ សម្រាប់កម្មករចំណាកស្រុក ដោយវាយប្រហារក្រុមថៅកែនិងនិយោជក ជាមួយការផាកពិន័យចន្លោះ ពី៣១៩ដុល្លារអាមេរិក និង៣១៩០ដុល្លារអាមេរិក ក្នុងកម្មករខុសច្បាប់ម្នាក់។ ការរិតបន្តឹងនេះ កើតមានឡើងខណៈកម្ពុជា ឆ្ពោះតៅកាន់ការប៉ឆ្នោតនៅថ្ងៃទី២៩ កក្កដា ដែលត្រូវបានគេរំពឹងថា ជួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យនៅក្នុងអំណាចទៀត។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហាក់មានកង្វល់តិចតួច ជាមួយនឹងព័ត៌មានថ្មីចុងក្រោយ នៃគ្រប់ឧស្សាហកម្ម របស់ប្រទេសលោក។

វិធានការតឹងរ៉ឹងរបស់ភាគីថៃ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ ចំពោះពលករខុសច្បាប់

បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាយ៉ាងតិច១លាននាក់ ធ្វើការនៅប្រទេសថៃ។ ចំនួនពួកគេបង្កបញ្ហាសម្រាប់ប្រទេសពួកគេ ដែលមានប្រជាជនចំនួន១៦លាននាក់។ ប្រជាជនខ្មែរភាគច្រើនបំផុត ដែលរកប្រាក់ឈ្នួលនៅប្រទេសថៃ គឺជាកម្មករមានជំណាញទាបនិងមធ្យម ដែលមានសារៈសំខាន់ដើម្បីជំរុញផលិតកម្ម និងឧស្សាហកម្មសំណង់។

ពលករខ្មែរ ដែលគេមិនចង់បាននៅថៃ ត្រូវបានចាប់ខ្លួន និងបញ្ជូនមកវិញ

យោងតាមទស្សនាវដ្តី Nikkei Asian Review ឲ្យដឹងថា ក្នុងកិច្ចប្រឹងប្រែងដើម្បីអនុវត្តទៅតាមច្បាប់ថ្មីរបស់ថៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា បានរាប់ឃើញពលរដ្ឋខ្មែរចំនួន១ ០៧០ ០០០នាក់កំពុងធ្វើការនៅប្រទេសថៃកាលពីខែមុន ជាមួយនឹងកម្មករមិនបានចុំបញ្ជី១ម៉ឺននាក់ថែមទៀត។

ពលករខុសច្បាប់ខែ្មរត្រូវបានអាជ្ញាធរថៃដឹកមកចាក់ចោល នៅប៉ោយប៉ែត​ក្នុងខែមិថុនា​២០១៤

ទស្សនាវដ្តីនេះ បាននិយាយថា ជនចំណាកស្រុកជាច្រើននិយាយថា ប្រាក់បាតថស បានអន្ទងពួកគេឲ្យឆ្លងការ់ព្រំដែន ប៉ុន្តែមន្ត្រីកម្មវិធី នៅឯមជ្ឈមណ្ឌលការងារនិងសិទ្ធិមនុស្ស នៃស្ថាប័នការងារនេះ លោក Dy Thehoya បាននិយាយថា ចំនួនឧស្សាហកម្មមានកម្រិតរបស់កម្ពុជា គឺនៅពីក្រោយទំនោរនោះ។

លោកបាននិយាយថា កសិដ្ឋាន និងរោងចក្រកាត់ដេររបស់កម្ពុជា ពិតជាផ្តល់ការងារ ប៉ុន្តែតំណែងការងារទាំងនោះ នឿយហត់ និងបណ្តោះអាសន្ន និងស្ថិតស្ថិរ និងប្រាក់ខែតិចតួច។
លោក បាននិយាយថា៖ «នៅកម្ពុជា យើងមិនមានការងារគ្រប់គ្រានើទេ ហើយអ្វីដែលយើងអាចធ្វើបាន គឺផ្តល់នូវសន្តិសុខការងារតិចតួច។ អ្នកខ្លះ មានការងារធ្វើតែមួយរដូវ ហើយពួកគេមិនអាចរកប្រាក់បានគ្រប់គ្រានដើម្បីរស់ទេ»។

ប្រទេសថៃ ជាមួយការងារផលិត និងកសិកម្មប្រាក់ឈ្នួលខ្ពស់ជាង កំពុងអូសទាញកម្មករផ្នែកផលិតជាច្រើនចេញពីកម្ពុជា។ យោងតាមលោកអ៊ូ វីរៈ អ្នកវិភាគសេដ្ឋកិច្ច និងជាស្ថាបនិក ក្រុមពិគ្រោះយោបល់វិទិកាអនាគតនៅក្រុងភ្នំពេញបាននិយាយថា អ្នកដែលទុកឲ្យនៅផ្ទះ អាចរស់ដោយផ្អែកលើប្រាក់ដែលបានផ្ញើមក។ គាត់បាននិយាយថា ក្រុមគ្រួសារដែលទទួលបានប្រាក់ផ្ញើមក គឺមិនត្រូវបានលើកទឹកចិត្តឲ្យធ្វើការទេ ព្រោះពួកគេមើលថែកូនៗ ឬគិតតែពីរំពឹងលើប្រាក់ពីក្រុសមសាច់ញាតិដែលមានការងារធ្វើនៅក្រៅប្រទេស។
លោកវីរៈ បាននិយាថា៖ «ក្រុមអ្នកភូមិ ពេលនេះគឺមានតែជីដូនជីតា និងក្មេងតូចៗ។ អ្នកមានវ័យផលិត ពេលនេះកំពុងនៅភ្នំពេញ ឬនៅប្រទេសថៃ»។

ប្រាក់ដែលផ្ញើមកពីថៃ ក៏វាបជំរុញសេដ្ឋកិច្ចកម្ពុជាដែរ ដោយអនុញ្ញាតិឲ្យកម្មករទាំងឡាយ សងផ្តាច់បំណុលនៅឯស្រុកកំណើត។ លោក Matt van Roosmalen អ្នកចាត់កាតប្រចាំប្រទេសនៃក្រុមហ៊ិនពិភគ្រោះយោបល់ for Emerging Market Consulting បាននិយាយថា កម្ករជាច្រើន ទទួលបានជំនាញ ខណៈធ្វើការនៅប្រទេសថៃ។

ផ្អែកលើកិច្ចសម្ភាសដែលក្រុមហ៊ុនពិគ្រោះយោបល់នេះបានធ្វើការស្ទង់មតិ លោក van Roosmalen បាននិយាយថា កម្មករទាំងនេះមានបំណងមកធ្វើការនៅកម្ពុជាវិញបើសិនជាឧស្សហកម្មមានការអភិវឌ្ឍ ទោះបីជាប្រាក់ឈ្នួលទាប ក៏ដោយ។

កម្មករចំណាស្រុកម្នាក់ លោកអាន អន បានប្រាប់ទស្សនាវដ្តី Nikkei Asian Review ថា គេពេញចិត្តចិញ្ចឹមទានៅផ្ទះនៅខេត្តសៀមរាបជាង ប៉ុន្តែបន្ទាប់ពីគាត់បានខាតទាំងអស់ចំពោះការដាក់ទុនលើកសិដ្ឋានចញ្ចឹមទានេះ គាត់ក៏បានចាប់ផ្តើមសន្សំប្រាក់នៅឯរោងចក្រមួយក្នុងខេត្តឈុនបុរូនៃប្រទេសថៃ ជាទីដែលគាត់អាចរកចំណូលបាន២៥០ដុល្លារអាមេរិក និងប្រាក់ថែម៉ោង១០០ទៀត។

ទោះជាយ៉ាងណាក៏ដោយ វាត្រូវឲ្យប្រជាពលរដ្ឋខ្មែរចំណាយពេលរាប់ឆ្នាំ មុនពេលពួកគេអាចទទួលបានប្រាក់ខែដូចនៅថៃ។ លោកអន ត្រូវបានចាប់ខ្លួនក្នុងខែមេសា ខណៈកំពុងធ្វើដំណើរទៅទៅយកលិខិតឆ្លងដែនដំបូងរបស់គាត់ដើម្បីធ្វើតាមច្បាប់ថៃ ហើយបន្ទាប់មកត្រូវបណ្តេញចេញ។ គាត់បាននិយាយជាមួយទស្សនាវដ្តី Nikkei Asian Review នៅឯមជ្ឈមណ្ឌលទម្លាក់បណ្តេញចេញនៅក្នុងក្រុងប៉ោយប៉ែតព្រំដែនកម្ពុជា។ ការចំណាយប្រាក់ឲ្យមេខ្យល់ដើម្បីចាត់ចែងធ្វើលិខិតឆ្លងដែន និងលិខិតអនុញ្ញាតិចាំបាច់ពីរដ្ឋាភិបាលកម្ពុជា បានចំណាយប្រាក់ ៩៥០ដុល្លារអាមេរិក។

ការទាមទារលិខិតឆ្លងដែននិងទិដ្ឋាការថ្មីរបស់ថៃ បានបង្កើតស្ថានការណ៍លំបាកមួយ តាមបណ្តោយព្រំដែន ជាទីដែលពលរដ្ឋខ្មែរកំពុងត្រឡប់មកស្រុកវិញ

ការចំណាយប្រាក់ដើម្បីធ្វើចំណាកស្រុក វាកំណត់ព្រំដែនឱកាសសម្រាប់កម្មករដែលមានជំនាញទាបនិងមធ្យម ជាពិសេសឥឡូវនេះ ការទាមទារឯកសាររបស់ថៃ បានរុញច្រានកម្មាករដូចជា អន ឲ្យចេញមកទទួលប្រាក់កម្ចីជាថ្មី។
យោងតាមរបាការណ៍ឆ្នាំ២០១៧របស់វិទ្យាស្ថានធនធានមនុស្ស ឲ្យដឹងថា ក្រុមគ្រួសារខ្មែរ ជាទូទៅមើលមិនឃើញពីស្ថានភាពប្រសើរឡើងខាងសេដ្ឋកិច្ចពីប្រាក់ដែលផ្ញើមកពីបរទេសទេ រហូតដល់ប្រមាណជា៥ឆ្នាំ បន្ទាប់ពីសាច់ញាតិទៅបរទេស។

លោក Sokchar Mom នាយកអង្គការគាំទ្រផ្លូវច្បាប់សម្រាប់ស្ត្រី និងកុមារ បាននិយាយថា លោកបានឮក្តីកង្វល់ជច្រើនពីការធ្វើជំនួញកម្ពុជាអំពីកម្មករមានជំនាញទាបនិងមធ្យម។ ទោះជាយ៉ាងណា លោកស្ទង់ឃើញថា ផ្នែកឯកជន មានកម្លាំងអាចនាំយកកម្មករចំណាក់ស្រុកទាំងនោះមកស្រុកវិញបានដោយការដំឡើងប្រាក់ឈ្នួល។
លោកបាននិយាយថា៖ «ខ្ញគិតថា នាំយកអ្នកចំណាកស្រុកមកវិញ នឹងបង្កើនអតិផរណាការងារនៅកម្ពុជា ព្រោះសហគ្រាសខ្នាតតូចនិងមធ្យម និងជំនួញក្នុងស្រុក និងមានអំណាចថែមទៀតដើម្បីកំណត់ប្រាក់ខែ»។

នាករដ្ឋមន្ត្រីហ៊ុន សែន បានទទួលស្គាល់ថា កម្ពុជាមានគំលាតក្នុងកម្លាំងការងាររបស់ខ្លួន។ ប្រជាជនកម្ពុជា នឹងបោះឆ្នោតនៅថ្ងៃទី២៩ កក្កដានេះហើយ ហើយនៅក្នុងសុន្ទរកថាឃោននាបោះឆ្នោតថ្មីៗនេះ សម្តេចហ៊ុន សែន បានសរសើរគម្រោងសំណង់ចិនថាជាសក្តានុពលក្នុងការនាំយកកម្មករជំនាញដែលអាចបណ្តុះបណ្តាល និងផ្តល់ការងារឲ្យពលរដ្ឋមខ្មែរ។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគ និយាយថា រដ្ឋាភិបាលកម្ពុជាត្រូវការអភិវឌ្ឍផ្នែកផលិតមិនមែនត្រឹមឧស្សាហកម្មធុនស្រាលដូចជាវាយណភណ្ឌទេ បើសិនជាខ្លួនចង់រក្សាកម្មករផ្នែកផលិតកុំឲ្យធ្វើចំណាកស្រុក។

បើសិនជាកម្ពុជា មិនធ្វើអ្វីសោះដើម្បីទាក់ទាញកម្មករឲ្យនៅក្នុងស្រុកទេ ឬដើម្បីបង្កើតឧស្សាហកម្មប្រកបដោយនិរន្តរភាពទេ លោកវីរៈ បាននិយាយថា លោករំពឹងថា ប្រទេសនេះនឹងស្ងាត់ឈឹងដោយសារការខ្វហកម្មករ ដោយសម្លាប់សក្តានុពលកំណើនរបស់ខ្លួន។

យោងតាមធនាគារពិភពលោក កំណើនសេដ្ឋកិច្ចកម្ពុជា គឺ៦,៨%ក្នុងឆ្នាំ២០១៧ បើប្រៀបធៀបនឹង ៧%ក្នុងឆ្នាំ២០១៦។ ថ្វីបើធនគារនេះ ប៉ាន់ស្មានពីការកើនឡើងតិចតួចសម្រាប់ឆ្នាំ២០១៨ក៏ដោយ ក៏អត្រាកំណើន បានយឺតបន្តិចបន្តយចក្នុង៤ឆ្នាំកន្លងមក។

លោកវីរៈ បាននិយាយថា៖ «បើសិនជាសេដ្ឋកិច្ចមិនលូតលាស់ ហើយយើងប្រើកម្លាំងអស់ភ្លាមៗដោយការបញ្ជូនកម្មករទៅបរទេសដូច្នេះ កម្ពុជា នឹងនៅតែជាប្រទេសមួយដែលមានឧស្សាហកម្មតិចតួច សម្រាប់រយៈពេល២០ឆ្នាំបន្ទាប់»៕

Comments

comments