(រតនគីរី)៖ ទឹកទន្លេសេសាន ក្នុងខេត្តរតនគីរីបានបន្តកើនឡើងលើសកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នហើយ គិតត្រឹមម៉ោង ៣ រសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ នេះបើតាមប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ។
ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់ ៨,១០ម គឺលើសកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ០,១០ ម ។ ពេលនេះទឹកទន្លេបានបន្តជន់លិចចូលតំបន់ទំនាបមួយចំនួន នៅក្នុងស្រុកអណ្តូងមាស តាវែង វើនសៃ និងស្រុកអូរយ៉ាងដាវ ។
ទោះបីយ៉ាងនេះក្តីអាជ្ញាធរ រួមនិងស្ថាប័នពាក់ព័ន្ធកំពុងតែត្រៀមលក្ខណះដើម្បីជួយអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋ រួចរាល់ហើយដែរ ៕