សមាជិកគណបក្ស CPP នៅអូស្ត្រាលី អបអរសាទរខួបបក្សលើកទី៦៦

218

(អូស្ត្រាលី)៖កាលពី ថ្ងៃម្សិលមិញនេះ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានរៀបចំកម្មវិធីខួបកំណើត គណបក្សប្រជាជនកម្ពុជា លើកទី៦៦ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដល់ថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៧ នៅទីក្រុង Brisbane ប្រទេសប្រទេសអូស្ត្រាលី ដែលមានសមាជិក សមាជិកា មកពីរដ្ឋធ សរុបប្រមាណជាង១០០នាក់។លោក កុយ គួង ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវវ៉ែលហ្សេឡង់ និងលោក គឹម សន្តិភាពប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងលោក ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមការងារតំបន់៤ ព្រមទាំងអនុប្រធាន និងសមាជិកក្រុមការងារមួយចំនួនទៀត។ កម្មវិធីនេះ ប្រព្រឹត្តិទៅដោយរលូន, ភាពសប្បាយរីករាយ, សមាគ្គីភាពផ្ទៃក្នុងបានល្អរវាងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់។លោក កុយ គួង ក៏បានពាំនាំការផ្តាផ្ញើរការសាកសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានទាំងពីរ ដល់បងប្អូនសមាជិក សមាជិកទាំងអស់ដែលបានតែងតែ គាំទ្រគោលនយោបានរបស់គណបក្សប្រជាជនកម្ពុជាកន្លងមកផងដែរ។នៅក្នុងឱកាសនោះផងដែរ លោក គឹម សន្តិភាព ក៏បានជម្រាបជូនអង្គពិធីនូវសភាពការណ៍ថ្មីៗរបស់កម្ពុជា ជាពិសេសការរីកចម្រើនគ្រប់វិស័យរបស់សង្គមជាតិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងលទ្ធផលជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងត្រចះត្រចង់ លើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅថ្មីៗនេះ៕

Comments

comments