សិក្ខាកាមនគរបាលរៀននៅបណ្ឌិតសភាម្នាក់ដើរឆ្លងថ្នល់ត្រូវរថយន្តបើកបុករបួសបាក់ជើងស្តាំម្ខាងធ្ងន់

148

(កណ្តាល):សិក្ខាកាមនគរបាលរៀននៅបណ្ឌិតសភាម្នាក់ដើរឆ្លងថ្នល់ត្រូវរថយន្តបើកបុកបណ្តាលឲ្យរងរបួសបាក់ជើងខាងស្តាំម្ខាងកាលពីវេលាម៉ោង20និង10នាទីយប់ថ្ងៃទី26ខែមិថុនាឆ្នាំ2017នៅលើកំណាត់ផ្លូវជាតិលេខ1ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ26-27ស្ថិតក្នុងភូមិស្តៅកន្លែង4.ឃុំដីឥដ្ឋ.ស្រុកកៀនស្វាយ.ខេត្តរថយន្តបង្កម៉ាកCOROLAពណ៍សំបកឪឡឹកពាក់ស្លាក់លេខកំពង់ចាម2A.1940បើកបរដោយឈ្មោះនី.កនភេទប្រុសអាយុ50ឆ្នាំ(ជនជាតិថៃ)ក្នុងទិសដៅអ្នកលឿង.ភ្នំពេញបច្ចុប្បន្នស្នាក់នៅភូមិព្រែកត្រែង.ឃុំសំរោងធំ.ស្រុកកៀនស្វាយត្រូវមិត្តភក្តិជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ធបាលដីឥដ្ធ។ចំណែកអ្នកដើរឆ្លងថ្នល់ឈ្មោះផាត.ចាន់ទ្រីភេទប្រុសអាយុ37ឆ្នាំជនជាតិខ្មែរជាសិក្ខាកាមមករៀននៅបណ្ឌិតសភានគរបាលជាតិកម្ពុជាដីឥដ្ធមានស្រុកកំណើតនៅខេត្តស្ទឹងត្រែងបានរងរបួសបាក់ជើងខាងស្តាំធ្ងន់ត្រូវមិត្តភក្តិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។

ប្រភពពត៌មាននិយាយថាមុនពេលកើតហេតុគេឃើញជនរងរបួសបានដើរឆ្លងថ្នល់ជាតិពីចិញ្ចើមថ្នល់ខាងត្បូងទៅចិញ្ចើមថ្នល់ខាងជើងក្នុងស្ថានភាពមេឃកំពុងភ្លៀងខណៈពេលដើរដល់ពាក់កណ្តាលថ្នល់ឃើញរថយន្តបើកមកលឿនក៍ឈប់ឈរត្រឹុងស្ងៀមមួយកន្លែងប៉ុន្តែដោយសារយប់ងងឹតហើយមេឃភ្លៀងផងធ្វើឲ្យភាគីខាងរថយន្តមើលមិនឃើញក៍បើកទៅបុកអ្នកឈរកណ្តាលថ្នល់នោះពេញទំហឹងបណ្តាលឲ្យហោះបោកទៅលើកញ្ចក់រថយន្តហើយធ្លាក់ចុះមកបោកទៅលើថ្នល់ជាតិរងរបួសបាក់ជើងខាងស្ដាំធ្ងន់តែម្តង។ក្រោយកើតហេតុមន្ត្រីនគរបាលជំនាញបានចុះធ្វើការវាស់វែងយកអ្នកបើកបរនិងមធ្យោបាយចាត់ការតាមនីតិវីធី៕

កណ្តាល។

Comments

comments