សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

155

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅពេលវេលាម៉ោង៤និង១៤ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង២នាក់ មានឈ្មោះ៖ រឿន សុខខេង អាយុ ៣៥ឆ្នាំ ភេទប្រុស ស្នាក់នៅរោងចក្រឆ្នាំង សង្កាត់បឹងកក់២ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ ចំណែកនារីសង្ស័យមានឈ្មោះ ចាន់ ស្រីមាស ភេទស្រី អាយុ ១៣ឆ្នាំ ស្នាក់នៅចំណុចរោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ វត្ថុតាងដកហូតសារធាតុញៀនសរុបចំនួន ២៩កញ្ចាប់តូច ។បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ត្រូវសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីបន្តនីតិវិធីទៅតាមច្បាប់ ៕

 

Comments

comments