យូណេស្កូ បារម្ភពីមហន្តរាយនៃបេតិកភណ្ឌ រំឭកដល់ការអភិរក្សរមណីយដ្ឋានអង្គរ….

187

 

នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី២៨ នៃគណៈកម្មាធិការ ICC-Angkor កន្លងទៅថ្មីៗនេះ អ្នកជំនាញAd Hoc នៃអង្គការយូណេស្កូ បានធ្វើបទបង្ហាញមួយចំនួន ដោយបានលើកករណីការបំផ្លិចបំផ្លាញបេតិកភណ្ឌតាមរយៈសង្គ្រាមស៊ីវិល។

ការលើកករណីនេះមកបង្ហាញក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការ ICC-Angkor ជាការរំឭកដល់ស្ថាប័នពាក់ព័ន្ធឲ្យយកចិត្តទុកដាក់ខ្ពស់លើការអភិរក្សបេតិកភណ្ឌអង្គរ។លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាបានថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំនេះកាលពីថ្ងៃទី២២ខែមិថុនាថាអ្នកជំនាញជាន់ខ្ពស់បានធ្វើបទបង្ហាញនូវផលវិបាករបស់សង្រ្គាមចំពោះសំណង់បេតិកភណ្ឌ ដោយបានបង្ហាញពីការបំផ្លាញបេតិកភណ្ឌជាច្រើននៅលើពិភពលោក តាមរយៈរូបភាពនានានៅក្នុងសង្រ្គាម។ លោកជំទាវបន្ថែមថា “ក៏ប៉ុន្តែ យើងដឹងហើយប្រទេសរបស់យើងមិនមានសង្គ្រាមទេ ដូច្នេះការណ៍មួយចំនួនដែលអ្នកជំនាញ ឬក៏អ្នកចូលរួមក្នុងកិច្ចប្រជុំអាយស៊ីស៊ី លើកឡើងគឺគេមានការបារម្ភចំពោះសំណង់អនាធិបតេយ្យមួយចំនួន ដែលកើតឡើងនៅក្នុងតំបន់អង្គរយើងនេះទេ ព្រោះហេតុអី្វ? យើងត្រូវយល់ថា តំបន់អង្គរ បានចុះបញ្ជីទៅក្នុងបេតិកភណ្ឌពិភពលោកហើយ នៅពេលដែលយើងចុះបញ្ជីបេតិកភណ្ឌពិភពលោក កម្ពុជាមានកាតព្វកិច្ចត្រូវគោរពនូវស្តង់ដារអន្តរជាតិមួយចំនួន អញ្ចឹង នៅពេលដែលស្តង់ដារអន្តរជាតិមួយចំនួនត្រូវបានរំលោភ យើងនឹងមានការព្រួយបារម្ភ មិត្តភក្តិរបស់យើងទាំងក្នុង និងក្រៅប្រទេស តែងតែយកចិត្តទុកដាក់ ដូចជាជួយណែនាំ ជួយរំឭកថា មានកិច្ចការដែលត្រូវត្រួតពិនិត្យមើល កុំឱ្យរឿងហ្នឹងហួសពេល”។ គួរបញ្ជាក់ថា កម្ពុជាមិនមែនមានតែតំបន់អង្គរមួយទេ យើងបានចុះបញ្ជីតំបន់អង្គរ ប្រាសាទព្រះវិហារ យើងនៅមានតំបន់ផ្សេងៗទៀតដូចជា សម្បូណ៌ព្រៃគុក បន្ទាយឆ្មារ ព្រះខ័ន ឬក៏តំបន់បេតិកភណ្ឌមួយចំនួននៅភ្នំគូលែនដែរ៕

Comments

comments