ទឺកទន្លេមេគង្គខេត្តក្រចេះឡើងដល់កំរិតប្រកាសអាសន្នអភិបាលខេត្តបញ្ជាកងកម្លាំងត្រៀមសង្គ្រោះប្រជាពលរដ្ឋអោយបានទាន់ពេលវេលា

110

(ក្រចេះ)៖ ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៨ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចេញលិខិតជូនដំណឹងលេខ ០២៤ / ១៨ ស.ជ.ណ ស្តីពីទឹកជំនន់នៅខេត្តក្រចេះ ។ ក្នុងលិខិតបានជូនដំណឹងថា ផ្អែកតាមស្ថានភាពកម្ពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះ នៅតែបន្តឡើងជាលំដាប់ គិតត្រឹមវេលាម៉ោង ១២
:០០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ទឹកទន្លេមេគង្គមានកម្ពស់២២ម៉ែត្រ ដែលជាកំរិតប្រកាសអាសន្ន

ដូចនេះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ យកអស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ទន្លេមេគង្គដែលកំពុងឡើងសន្សឹមៗ ដល់កម្រិតកម្ពស់ ២២ម៉ែត្រ ដែលនឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋានលិចលង់ ពិសេសប្រជាពលរដ្ឋនៅតាមមាត់ព្រែក និងមាត់ទន្លេមេគង្គ ។

ទន្ទឹមនោះសូមអាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់បន្តអនុវត្តផែនការត្រៀមបំរុងសម្រាប់ឆ្លើយតបគ្រោះអាសន្ន ដោយចាត់តាំងកម្លាំងសរុប និងមធ្យោបាយសរុប អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងទីទួលខ្ពស់ៗឲ្យបានទាន់ពេលវេលា និងរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត ។​

សូមអានសេចក្តីជូនដំណឹងរបស់សាលាខេត្តក្រចេះខាងក្រោម

 

Comments

comments