វីវរហើយ! ទឹកស្ទឹងសង្កែនឹងហក់ឡើងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន អភិបាលខេត្តដឹកនាំកម្លាំង ច្រកខ្សាច់ដាក់ការ៉ុងទប់ទឹកតាមមាត់ស្ទឹងសង្កែទាំងយប់

138

(បាត់ដំបង)៖ នៅយប់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ មានអាជ្ញាធរក្រុងបាត់ដំបង មន្ទីរធនធានធានទឹក និងឧតុនិយមខេត្ត ព្រមទាំងបានសហការជាមួយកងកម្លាំង នៃយោធភូមិភាគទី៥ ច្រកខ្សាច់ដាក់ការ៉ុង សម្រាប់ត្រៀមទប់ទឹកតាមមាត់ស្ទឹងសង្កែនៅតំបន់ទំនាប កុំឲ្យលិចចូលក្រុង ។

សូមជម្រាបថា តាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមស្តីពីទឹកស្ទឹងសង្កែ បន្តកើនឡើងថែមទៀត នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នេះ ដែលអាចនឹងហក់ឡើងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន និងអាចបង្កឲ្យមានលិចនៅតំបន់ទំនាបមួយចំនួនក្នុងក្រុងបាត់ដំបង ។

ដូច្នេះអាជ្ញាធរខេត្ត សូមជូនដំណឹងនេះដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយស្ទឹងសង្កែ សូមមានការប្រុងប្រយ័ត្នខ្ពស់ !!!

Comments

comments