នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានដឹកនាំក្រុមការងារដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារ ប្រសូត និង ជីភូ ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាពនៃទំនិញដែលបានដាក់តាំងលក់លើទីផ្សារទាំងពីរខាងលើ។ ក្នុងនោះ ក្រុមការងារ ក៏បានធ្វើតេស្តបឋមលើផលិតផលមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់មិនឱ្យប្រើប្រាស់ក្នុងម្ហូបអាហារ។ ជាលទ្ធផល បង្ហាញថាពុំមានវត្តមានសារធាតុគីមីត្រូវបានរកឃើញឡើយ តែក្នុងនោះក្រុមការងារ ក៏បានដកហូតទៅតាមនីតិវិធីនូវផលិតផលមួយចំនួនដែលមានសភាពមិនប្រក្រតី និងខូចគុណភាពមួយចំនួនរួមមាន៖ ខ្នុរក្រៀមកញ្ចប់ ចំនួន ៥០កញ្ចប់តូច បាញ់ត្រាង ចំនួន ៧០ កញ្ចប់ ទឹកក្រូចចំណុះ ០១ លីត្រ ០១ ដបទ្បុកឈិត ០១កំប៉ុង និងទឹកស៊ីអ៊ីវគ្មានផ្លាកសញ្ញា ចំនួន ០១ដប សរុបប្រមាណ ១៥ គីឡូក្រាមសម្រាប់ធ្វើការកំទេចចោលផងដែរ៕
ព័ត៌មានជាតិ កាំកុងត្រូលខេ...