លោក ឃួង ស្រេង នឹងចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញផ្លូវការ

308

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង នឹងប្រកាសឲ្យចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញផ្លូវការ ជំនួសលោក ប៉ា សុជាតិវង្ស ត្រូវចូលនិវត្តន៍។ពិធីប្រកាសចូលកាន់តំណែងនេះ ត្រូវធ្វើឡើងក្រោមអធិបតីភាព លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ទៀតផងដែរ។ក្នុងឱកាសនោះ ក៏មានការផ្លាស់ប្ដូរ និងតែងតាំងអភិបាលរងរាជធានីភ្នំពេញចំនួន២រូបផងដែរ រួមមាន លោក កើត ឆែ និងលោក នួន ផារ័ត្ន។សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោក ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស។យោងតាមព្រះរាជក្រឹត្យបញ្ជាក់ថា ការតែងតាំងលោក ឃួង ស្រេង ឋានន្ដរស័ក្ដិឧត្តមមន្ដ្រីថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្វើឡើងតាមសំណើររបស់លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕

Comments

comments