មកស្គាល់ប្រវត្តិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទដែលទើបតែងតាំងថ្មី

1083

(ភ្នំពេញ)៖ ប្រវត្តិសង្ខេបការងាររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ
លោក វង្ស ពិសេន កើតនៅភូមិលេខ១ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង បានចូលបម្រើកងទ័ពថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៧៩ ទទួលបានមុខតំណែងនិងឋានន្តរសក្តិដូចខាងក្រោម៖
-១៩៧៩ – ១៩៨០ ជាប្រធានក្រុម
-១៩៨០ – ១៩៨១ ជាសិក្ខាកាមអាកាសចរ ដល់ខែសីហា ១៩៨១ ជាប្រធាន (ខ) ជំនួយការប្រធានការិយាល័យសេនាជនខេត្តព្រៃវែង
-១៩៨១ – ១៩៨៤ អនុ (ឃ) អនុមន្ទីរសេនាធិការយោធាខេត្តព្រៃវែង
-១៩៨៤ – ១៩៨៧ ប្រធាន (ឃ) ប្រធានមន្ទីរសេនាធិការយោធាខេត្តព្រៃវែង
-១៩៨៧ – ១៩៨៩ អនុ (ង) អនុសេនីយ៍ឯក មេបញ្ជាការរងយោធាខេត្តព្រៃវែង
-១៩៨៩ – ១៩៩១ វរសេនីយ៍ត្រី អនុបញ្ជាការ F២៨៦
-១៩៩១ – ១៩៩៥ វរសេនីយ៍ឯក មេបញ្ជាការតំបន់សឹករងខេត្តព្រៃវែង
-១៩៩៥ – ១៩៩៩ ឧត្តមសេនីយ៍ត្រី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស
-១៩៩៩ – ២០០១ ឧត្តមសេនីយ៍ត្រី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
-២០០១ – ២០០៣ ឧត្តមសេនីយ៍ទោ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស
-២០០៣ – ២០១៨ ឧត្តមសេនីយ៍ឯក មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
-២០១៨ – បច្ចុប្បន្ន នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ៕

Comments

comments