គ.ជ.ប ចេញសេចក្តីប្រកាស កាលបរិច្ឆេទថ្ងៃបោះឆ្នោត នឹងប្រព្រឹត្តទៅតែ១ថ្ងៃគត់…

532

យោងតាមសេចក្តីប្រកាស ដែលចេញផ្សាយដោយ គណកម្មការរៀបចំការបោះឆ្នោត បានប្រកាសថា៖ គ.ជ.ប សូមបញ្ជាក់ជូនប្រជាពលរដ្ឋមេត្តាជ្រាប់ថា ការបោះឆ្នាតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៦ នឹងប្រព្រឹត្តទៅតែ១ថ្ងៃគត់ គឺនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយចាប់ផ្តើមពីម៉ោង៧ព្រឹក នឹងបញ្ចប់នៅម៉ោង ៣រសៀល ។

ការផ្សព្វផ្សាយដែលុខសពីកាលបរិច្ឆេទ និងពេលវេលាខាងលើ និងការប្រើប្រាស់មធ្យោបាយទុច្ចរិត ដែលនាំឲ្យភាន់ច្រឡំ និងបាត់ទំនុកចិត្តលើការបោះឆ្នោត នឹងត្រូវប្រឈមនិងមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ៕

Comments

comments