ថ្នាក់ដឹកនាំខេត្តព្រះសីហនុ រួមទាំងមន្រ្តីរាជការក្រោមឱវាទ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ត ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ

415

(ព្រះសីហនុ)៖ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យន្ត មីន អភិបាលខេត្ត​​ រួមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបី បានប្រមូលផ្តុំគ្នា ដើម្បីរៀបចំពិធីគោរព ព្រះវិញ្ញាណក្ខន្តព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ (២០១២ ២០១៨) នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ៕

Comments

comments