សូមអបអរសាទរ កំណាត់ផ្លូវជាតិលេខ៤ដែលរងការរិះគន់នៅប្រជុំជនផ្សារវាលរេញត្រូវបានរដ្ឋបាលខេត្តព្រះសីហនុធ្វើការជួសជុលដោយអ៊ុតកៅស៊ូបន្ទាប់ពីមេឃបានរាំងភ្លៀង

214

(ព្រះសីហនុ)៖ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចប្រជុំជនផ្សារវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលខូចខាតកន្លងមកហើយរងការរិះគន់ពីប្រជាពលរដ្ឋមូលដ្ឋានក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុធ្វើការជួសជុលដោយអ៊ុតកៅស៊ូ បន្ទាប់ពីមេឃបានរាំងភ្លៀងដែលអំណោយផលដល់ការចាក់កៅស៊ូ ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញចុះពិនិត្យមើលការដ្ឋានជួសជុលផ្លូវជាតិលេខ៤នេះបានបញ្ជាក់ថា នៅពេលនេះរដ្ឋបាលខេត្តធ្វើការជួសជុលផ្លូវជាតិលេខ៤នេះប្រវែង២០៥ម៉ែតត្រ និងទទឹងប្រវែង៧ម៉ែត្រ កំរ៉ាស់ ០.០៨ម៉ែត្រ (៨ហ៊ុន) ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជាមួយគ្នានេះនៅចុងខែធ្នូ ឆ្នាំ២០១៨រដ្ឋបាលខេត្តគ្រោងនឹងពង្រីកផ្លូវទំហំ ៣.៥ម៉ែត្រ សងខាងផ្លូវបន្ថែមទៀត ចាប់ពីភូមិវាលមាសដល់ភូមិបឹងវែង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានអោយដឹងទៀតថា នៅពេលខែប្រាំងខាងមុខនេះរដ្ឋបាលខេត្តនឹងធ្វើការជួសជុលផ្លូវពីទំនប់រលក ទៅស្រុកស្ទឹងហាវ និងផ្លូវក្នុងក្រុងព្រះសីហនុជាច្រើនទៀតផងដែរ ៕

Comments

comments