ដល់ក!!! គ្រាន់តែ១យប់នគរបាលខេត្តព្រះសីហនុ ក្របួចកឺកឺបាន៩នាក់ ចាប់បានថ្នាំញៀន ច្រើនមុខជាង១០០កញ្ចប់

216

(ព្រះសីហនុ)៖ នគរបាល​ខេត្តព្រះសីហនុ បានបើកយុទ្ធនាការដ៏ក្តៅគគុក​ពេញមួយ​យប់​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ចំនួន​៦​ករណី​ ឃាត់ខ្លួន​ជន​ជាតិ​ចិន​៩​នាក់​ ចាប់​បាន​ថ្នាំញៀន​ ជាច្រើន​មុខ​ជាង​១​០០​កញ្ចប់ ។

លោក​ឧត្តម​សេនីយ៍ត្រី​ ស៊ុន ​សុផាត ​ស្នងការ​រង ទទួលផែនប្រឆាំងបទល្មើស​ បាន​ឲ្យដឹង​ថា៖ កាល​ពី​ថ្ងៃទី​២​៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ លោក​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ស្នងការនគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជា​ណែនាំ​អោយ​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ ដឹក​នាំ​ដោយ​លោក​វរសេនីយ៍​ទោ​ សួស​ សីលា​ នាយ​ការិយាល័យ​ នគរបាលប្រឆាំងគ្រឿងញៀន បើ​យុទ្ធនាការ​ ដ៏ក្តៅគគុកមួយ​ ប្រើពេល​អស់​ពេញ​មួយ​យប់​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​៦​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ ជា​ជនជាតិ​ចិន​ចំនួន​៩​នាក់​ ចាប់​យក​ថ្នាំ​ញៀន​ជា​ច្រើន​មុខ​ចំនួន​១២​២​កញ្ចប់​ និង​ថ្នាំ​ញៀន​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

លោក​ឧត្តម​សេនីយ៍ត្រី​ ស៊ុន ​សុផាត បានអោយដឹងថា៖ ករណី​ទី​១​ ថ្ងៃទី​ ២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ ម៉ោង០០និង៥០នាទី ស្ថិតនៅក្រុមទី ២ភូមិ២ សង្កាត់លេខ​១ ​ក្រុង​ព្រះសីហនុ​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី ឃាត់ខ្លូនជនសង្ស័យ​បាន​១នាក់ឈ្មោះHUA.YUNJIAAN អាយុ៣៧ឆ្នាំ​ ជាជនជាតិចិន​ ភេទប្រុសមុខរបរធ្វើការអនឡាញ​ វត្ថុតាងដក់ហូតបានរួមមានម្សៅក្រោម​ ពណ៌ស​ថ្លា​ សង្ស័យជាសារធាតុញៀន​ចំនួន ៤កញ្ចប់ទូរ​ស័ព្ទ១គ្រឿង​។

ករណី​ទី​២​ ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ម៉ោង១១ៈ៥៥ នាទី ស្ថិតនៅក្រុមទី​១១ភូមិ១​ សង្កាត់លេខ២ បង្ក្រាប​បទល្មើស​គ្រឿងញៀន១ករណី​ទៀត​ ឃាត់ខ្លូនជនសង្ស័យ១នាក់​ ឈ្មោះJin yoagnian ភេទប្រុសអាយុ២៧ឆ្នាំ​ ជនជាតិចិន​ មុខរបរមិនពិតប្រាកដ​ ចាប់​យក​បានម្សៅក្រោមព​ណ៌​សថ្លាសង្ស័យជាសារធាតុញៀន១៤កញ្ចប់​ ( ធំ១ តូច​១៣កញ្ចប់)​ ទូរស័ព្ទ២គ្រឿង។

ករណី​ទី​៣​ ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ម៉ោង ១៣:០០នាទី ស្ថិតនៅក្រុមទី៤ភូមិ២ សង្កាត់លេខ២ នគរបាលប្រឆាំងគ្រឿងញៀន​ បង្ក្រាប​បទល្មើស​គ្រឿងញៀន១ករណី​ទៀត​ ឃាត់ខ្លូនបានជនសង្ស័យ១នាក់​ ឈ្មោះDe Xu ភេទប្រុសអាយុ២៥ឆ្នាំជនជាតិចិន​ មុខរបរមិនពិតប្រាកដ​ ចាប់​យកបានម្សៅក្រោមពណ៌ស​ថ្លាសង្ស័យជាសារធាតុញៀន​ ចំនួន៩កញ្ចប់ធំ​ និង​WY.ចំនួន​៣គ្រាប់​ ទូស័ព្ទ១គ្រឿង។

ករណី​ទី​៤ ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ ម៉ោង ២១ៈ៤០នាទី ស្ថិតនៅក្រុម​ទី​៨​ ភូមិ១​ សង្កាត់លេខ៣ ក្រុង បង្ក្រាប​បទល្មើស គ្រឿងញៀន​មួយករណី ឃាត់ខ្លូនបានជនសង្ស័យ១នាក់ឈ្មោះFAN Chao ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជនជាតិចិន​ ចាប់​យក​បាន​ ម្សៅក្រាម​ពណ៌ស​ថ្លា​សង្ស័យជាសារធាតុញៀន​ចំនួន​ ៩កញ្ចប់ធំ​ ទូស័ព្ទ១គ្រឿង។

ករណី​ទី​៥ ថ្ងៃទី២៨ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៨ ម៉ោង ២១:៤០នាទី ស្ថិតនៅភូមិ៤​ សង្កាត់លេខ៤ បង្ក្រាប​បទល្មើសគ្រឿងញៀន​មួយ​ករណី ឃាត់ខ្លូនជនសង្ស័យ​ ១នាក់ឈ្មោះZhou.yangភេទប្រុសអាយុ២៥ ឆ្នាំ ជនជាតិចិន​ មុខរបរមិនពិតប្រាកដ​ ចាប់​យកបាន​ម្សៅក្រាម​ពណ៌ស​ សង្ស័យជាសារធាតុញៀន​ចំនួន១៧.កញ្ចប់(K) ៨កញ្ចប់​ (WY.២៦.គ្រាប់.(MDMA)៥គ្រាប់.កញ្ឆាមូរ​ជាបារីហើយមានចំនួន៣ដើមទូស័ព្ទ១គ្រឿង។

និងករណី​៦ ថ្ងៃទី២៩​ ខែវិច្ឆិកាឆ្នាំ២០១៨​ ម៉ោង ៣:០០.នាទីរំលងអធ្រាត្រ​ ស្ថិតនៅក្រុមទី​៩ភូមិ១សង្កាត់លេខ៣ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ២ករណីផ្សេងគ្នា​ តែជាក្រុមតែមួយ​ ដែលមានទីតាំងដូចខាងលើ​ ឃាត់ខ្លូនបានជនសង្ស័យចំនួន៥នាក់៖ ១.ឈ្មោះ Hua Zai ២.ឈ្មោះ Chee Kiang ហើយក៏បន្ត​ ចូលឆែកឆេផ្ទះជួល​នៅ​ សង្កាត់លេខ២ ឃាត់ខ្លូនបានជនសង្ស័យ​ បន្ថែម​៣​នាក់​ទៀត​

រួមមាន៖ ១.ឈ្មោះ Melvin Foo ២.ឈ្មោះ.Da ren ៣.William Ricardo (អ្នក​ទាំង​៥ ជា​ជនជាតិ​ចិន​ម៉ា​ឡេស៊ី)​
ចាប់​យក​បាន ម្សៅក្រាម​ពណ៌សថ្លា​ សង្ស័យជាសារធាតុញៀនចំនួន៧៨កញ្ចប់​ ថ្នាំ​សប្បាយចំនួន៦គ្រាប់​ Wy​៥គ្រាប់.កញ្ឆា១​កញ្ចប់ធំ កញ្ចាប់កាហ្វេសង្ស័យជាសាធាញៀនចំនួន៨កញ្ចប់ ថ្នាំសប្បា​យប្រភេទទឹក​ ចំនួន៣ដប​ ជញ្ជីង​ថ្លឹង​១ និង​ទូរស័ព្ទ​៣គ្រឿង។
លោក​ឧត្តម​សេនីយ៍ត្រី​ ស៊ុន ​សុផាត  បាន​បញ្ជាក់ថា ក្នុង​កិច្ច​ប្រតិបត្តិ​ការ​នេះ​ មាន​ការ​សម្រប​សម្រួល​ផ្នែក​ច្បាប់​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក ​ហួត​ វិចិត្រ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ផងដែរ​ ។

បច្ចុប្បន្នជនសង្ស័យទាំងនេះសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

Comments

comments