លោកឧត្តមនាវីឯក ទៀ សុខា បើកកិច្ចប្រជុំ ការពារបុណ្យសមុទ្រ លើកទី៧ និងផែនការធ្វើសាកលំហាត់មហារំអិល ១៩

288

(ព្រះសីហនុ)៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីបញ្ជាការជួរមុខ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ ស្តីពីផែនការការពារបុណ្យសមុទ្រ លើកទី៧ ជុំទី២ ឆ្នាំ២០១៨ នៅខេត្តកោះកុង និងផែនការធ្វើសាកលំហាត់មហារំអិល ១៩ ពង្រឹងវិន័យ សណ្តាប់ធ្នាប់ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ របស់ទីបញ្ជាការជួរមុខ ។

ដោយកិច្ចប្រជុំនេះចូលរួមដោយមេបញ្ជាការរងទីបញ្ជាការជួរមុខ ស្ថាប័នគន្លឹះ ព្រមទាំងនាយនាវី នាយនាវីរងប្រធានអង្គភាពក្រោមចំណុះជាច្រើនរូបផ្សេងទៀតផងដែរ ៕

Comments

comments