រដ្ឋបាលខេត្តព្រះសីហនុ​ នឹងដាក់តង់ជួលចំនួន​ ៣០០តង់​ នាឱកាសបុណ្យឆ្លងឆ្នាំ​សកល ២០១៨-២០១៩​ នៅឆ្នេរអូឈើទាល

113

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយនឹងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ​ នឹងដាក់តង់ជួលចំនួន​ ៣០០តង់​ នាឱកាសបុណ្យឆ្លងឆ្នាំ​ ២០១៨-២០១៩​ នៅឆ្នេរអូឈើទាល (អតីតអារីស្តុន​) ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ។

មន្ត្រីសាលាខេត្តព្រះសីហនុបានថ្លែងអោយដឹងថា នាឱកាសបុណ្យចូលឆ្នាំសកល​ ២០១៩​ នេះរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយនឹងមន្ទីរទេសចរណ៍​ នឹងដាក់ជួលតង់ចំនួន​ ៣០០តង់​ តាមបណ្តោយឆ្នេរអូឈើទាល (អតីតអារីសស្តុន​) ដើម្បីឱ្យភ្ញៀវទេសចរបានកំសាន្ត​ និងសម្រាក​ ។

ក្នុងនោះដែររដ្ឋបាលខេត្តបានរៀបចំភ្លើងងបំភ្លឺពេលរាត្រី បន្ទប់ទឹកស្អាត​ បង្គន់ចល័តចំនួន​ ៤០​កន្លែង និងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់​ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ​ នៅក្នុងតំបន់បោះតង់នោះ​ ។

មន្ត្រីសាលាខេត្តព្រះសីហនុបានថ្លែងថា សម្រាប់ព័ត៌មានលំអិតផ្សេងៗសូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖​ 012 625 567 !!!

 

Comments

comments