ក្រុមហ៊ុន អ៊ីនធឺណេត WICAM បើកសម្ពោធ សាខាថ្មី ក្នុងខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់សេវាជូនអតិថិជន

11


(ព្រះសីហនុ)៖ ក្រោយពីមានភាពជោគជ័យ ក្នុងការផ្តល់សេវាកម្មផ្នែកអ៊ីនធឺណេត អស់រយៈពេល ជាង១០ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន WICAM (វ៉ាយខេម) ដែលមានអតិថិជនកាន់តែកើនឡើងខ្លាំង នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានបើសម្ពោធ សាខាទី៤ថ្មីរបស់ខ្លួននៅក្នុងខេត្តព្រះសីហនុ ។

លោក Zhou Jian (ចូវ ជៀន) ប្រធានផ្នែកបច្ចេកទេស ក្រុមហ៊ុន WICAM (វ៉ាយខេម) បានបញ្ជាក់ថា ក្រុមហ៊ុនលោក បានផ្តល់សេវាកម្មផ្នែក អ៊ីនធឺណិត ដែលបានបង្កើតឡើងអស់រយៈ ជាង ១៣ឆ្នាំ មកហើយ នៅប្រទេសកម្ពុជា។

បច្ចុប្បន្ន ក្រុមហ៊ុន WICAM (jវ៉ាយខេម) មានទីស្នាក់ការធំនៅ រាជធានីភ្នំពេញ និងមានផ្គត់ផ្គង់សេវាអ៊ីនធឺណេត នៅខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្របន្ទាយមានជ័យ និងខេត្តស្វាយរៀង។

លោកបន្ថែមថា នៅថ្ងៃនេះ ក្រុមហ៊ុនរបស់លោក បានបើកសម្ពោធ ការិយាល័យទំនាក់ទំនងផ្តល់សេវា (សាខាថ្មី) នៅក្នុងខេត្តព្រះសីហនុ ដោយសារតែ មានកំណើនតម្រូវការ សេវាអ៊ឺនធឺណេតច្រើន ខណៈដែលខេត្តនេះ កំពុងមានការអភិវឌ្ឍខ្លាំង។

លោកថា នាពេលខាងមុខឆាប់ៗនេះ ក្រុមហ៊ុងគ្រោងនឹងបើក ការិយាល័យផ្តល់សេវា (សាខាថ្មី) មួយទៀតនៅខេត្ត បាត់ដំបង បន្ថែមទៀត។

ជាមួយគ្នានេះ លោក Zhou Jian (ចូវ ជៀន) ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ រួមមានអង្គការ មន្ទីរពេទ្យ ក្រសួង ស្ថាប័ន ផ្សេងៗ ដែលបានប្រើប្រាស់សេវា របស់ក្រុមហ៊ុន WICAM (វ៉ាយខេម)។

ក្រុមហ៊ុនលោក ប្តេជ្ញា នឹងបន្តការពង្រឹងបណ្តាញ និងកែលម្អគុណភាព ព្រមទាំង ពង្រីកសេវាកម្មបណ្តាញថ្មី ឲ្យកាន់តែច្រើនប្រកបដោយគុណភាព និងលឿន បន្ថែមទៀត ដើម្បីបម្រើអតិថិជនមិនឲ្យទាស់ចិត្តឡើយ ៕

 

Comments

comments