ពិតជាអស្ចារ្យណាស់!!! កូនក្មួយកម្មករ កម្មការនី និងពលរដ្ឋក្រីក្រនៅទូទាំងប្រទេសរមានសង្ឃឹមហើយសម្តេចតេជោ ហ៊ុន សែន ផ្តល់សេវាមេធាវីជួយការពារក្តីដោយមិនយកប្រាក់

109

(ភ្នំពេញ)៖ នៅមុននេះបន្តិចនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា “ថ្ងៃនេះពូសូមប្រកាសជាផ្លូវការអំពីការសម្រេចបើក “ក្រុមមេធាវីការពារក្តី” សម្រាប់ជួយកូនក្មួយកម្មករ កម្មការនី និងពលរដ្ឋក្រីក្រនៅទូទាំងប្រទេស ។ ពូនឹងរៀបចំអោយមានមេធាវីយ៉ាងហោចណាស់ ២នាក់សម្រាប់ជួយពលរដ្ឋក្រីក្រនៅក្នុងខេត្តនីមួយៗ។

ចាប់ពីពេលនេះ បងប្អូនប្រជាពលរដ្ឋក្រីក្រ និងកូនក្មួយកម្មករទទួលបាននូវសេវាមេធាវីពីពូផ្ទាល់ ដោយមិនតម្រូវអោយបង់ប្រាក់ថ្លៃមេធាវីឡើយ” ៕

 

Comments

comments