ក្រុមការងារអធិការកិច្ចចម្រុះហត្ថពលកម្មជនបរទេសបន្តចុះត្រួតពិនិត្យក្នុងខេត្តព្រះសីហនុ

100

(ព្រះសីហនុ)៖ ក្រុមការងារអធិការកិច្ចចម្រុះហត្ថពលកម្មជនបរទេស បានចុះត្រួតពិនិត្យលើគោលដៅ ០១កន្លែង ក្នុងស្ថិតក្នុងសង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ។
បើតាមលទ្ធផលបានអោយដឹងថា ក្នុងការត្រួតពិនិត្យការដ្ឋានសំណង់ ស៊ីអេចថ៍ មានពលករបរទេសសរុបចំនួន ៤០នាក់ មានសញ្ជាតិ ចិន ៤០នាក់ និងបានដកហូតលិខិតឆ្លងដែនបណ្តោះអាសន្ន ០២នាក់ ដើម្បីរង់ចាំពិន័យ រីឯ ៣៨នាក់ទៀត ធ្វើកិច្ចសន្យាបង្ហាញលិខិតឆ្លងដែន នៅពេលក្រោយដោយ មូលហេតុយកទៅពន្យាទិដ្ឋាការស្នាក់នៅភ្នំពេញ ។
ដោយទ្បែកការដ្ឋានសំណង់ចំនួន ០២ទីតាំង បានចូលមកដោះស្រាយលើលិខិតឆ្លងដែន ដែលក្រុមការងារបានដកហូតលិខិតឆ្លងដែន កាលពីថ្ងៃទី២១ និង២៣ ខែឧសភា ឆ្នាំ២០១៩ មាន ១-ការដ្ឋានសំណង់ ក្រុមហ៊ុនសាងសង់អន្តរជាតិ ស៊ីងទីងកម្ពុជា ខូអិលធីឌី និង២-ការដ្ឋានសំណង់ GANG DONG GUOZHOU ៕

Comments

comments