រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដឹកនាំគណៈប្រតិភូក្រសួងចូលរួមវេទិកាអន្តរជាតិស្តីពី “កិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកច្បាប់” នៅទីក្រុង Guang zhou ប្រទេសចិន

67

ភ្នំពេញ៖ នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមវេទិកាអន្តរជាតិ ស្តីពី “កិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកច្បាប់” ដែលបានប្រព្រឹត្តទៅនៅទីក្រុង Guang zhou ប្រទេសចិន ។

មន្រ្តីថ្លែងថា នៅក្នុងឱកាសនាថ្ងៃទី១០នោះ លោក អង្គ វង្ស វឌ្ឍនា បានទទួលកិត្តិយសអញ្ជើញថ្លែងសុន្ទរកថា អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន រួមទាំងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ក្នុងការចូលរួមអភិវឌ្ឍគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ” ដើម្បីស្វែងរកការអភិវឌ្ឍរួមគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ស្របទៅនឹងស្ថានភាពនៃប្រទេសនានា កំពុងតែតភ្ជាប់ការបង្កើតទំនាក់ទំនងគ្នាទៅវិញទៅមកកាន់តែច្រើនឡើងៗ សំដៅពង្រឹងជំនឿទុកចិត្ត ចំណងមិត្តភាព លើកកម្ពស់ការអភិវឌ្ឍ និងវិបុលភាពរួមគ្នា ក៏ដូចជាធានានូវស្ថេរភាព នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ៕

Comments

comments