ក្នុងឱកាសពិធីបុណ្យពិសាខបូជា ឆ្នាំ២០២០នេះរាជរដ្ឋាភិបាលទូលថ្វាយព្រះមហាក្សត្រក្នុងការផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុប ៨៤នាក់ ( ស្រី ០៨ នាក់)

150

ភ្នំពេញ​ ៖ ក្រសួងយុត្តិធម៌នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ម្សិលម៉ិញនេះបានជូនដំណឹងមកបណ្តាញសារព័ត៌មានថា៖ ក្រោយពីកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យបញ្ជីរស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យពិសាខបូជា ឆ្នាំ ២០២០ នេះ លើសំណើរសុំអនុគ្រោះទោសដល់ទណ្ឌិតសរុប ២៧៣ នាក់ (ស្រី ២៤ នាក់) ជាលទ្ធផលអង្គប្រជុំបានសម្រេចធ្វើសំណើរជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតសរុប៨៤ នាក់ ( ស្រី ០៨ នាក់) រួមមាន៖ បន្ថយទោស ៦ខែ   ចំនួន ៣៤ នាក់  (ស្រី ០៣ នាក់) បន្ថយទោស៩ ខែ   ចំនួន ២១ នាក់ (ស្រី ០១ នាក់) បន្ថយទោស១២ខែ  ចំនួន ១៩ នាក់ (ស្រី ០២ នាក់) លើកលែងទោស    ចំនួន ១០ នាក់  ( ស្រី ០២ នាក់ ) ៕

Comments

comments