ស្នងការខេត្តកោះកុង ផ្តាំទៅពូជសន្តានក្បត់ជាតិ សម រង្ស៊ី, នគរបាលខេត្តទាំងអស់ ប្តេជ្ញាប្តូរផ្តាច់ស្មោះត្រង់គោរពតាមសម្តេចតេជោ ហ៊ុន សែន បើទោះបីត្រូវពលីជីវិត ក្នុងកាលៈទេសៈណាក៏ដោយ (កោះកុង)៖ ​លោក សំ ឃិតវៀន ស្នងការនគរ

103

(កោះកុង)៖ ​លោក សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រកាសថា «យើងខ្ញុំទាំងអស់គ្នា ជាកម្លាំងនគរបាលជាតិទូទាំងខេត្ត សូមប្រកាសទាត់ចោល​ និងមិនទទួលយកដាច់់ខាតចំពោះសម្តីញុះញង់ម្តងៗ ហើយម្តងទៀត របស់ទណ្ឌិត សម រង្ស៊ី ដែលតែងបំផុសឲ្យកម្លាំងប្រដាប់អាវុធក្រោកតវ៉ាប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា»

លោក សំ ឃិតវៀន សូមផ្តាំទៅលោកទណ្ឌិត សម រង្ស៊ី ឲ្យដឹងថា កម្លាំងនគរបាលទូទាំងខេត្ត បានប្តេជ្ញាប្តូរផ្តាច់ស្មោះត្រង់ គោរពតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បើទោះបីត្រូវពលីជីវិតក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីថែរក្សាសន្តិភាព សណ្តាប់ធ្នាប់ នឹងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ។

លោក សំ ឃិតវៀន បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិដល់មន្រ្តី នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចាប់ពីថ្នាក់អនុសេនីយ៍ឯក ចំនួន២២៦នាក់ ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់ ស្នងការរង និងមន្រ្តីនគរបាលជាតិចំនួន២៥៦នាក់ ផងដែរ។

លោក សំ ឃិតវៀន បានបន្តថា «មន្រ្តីនគរបាលជាតិទាំងអស់មិនត្រូវជឿទៅលើសម្តី នៃការញុះញុង កូនក្បត់ជាតិទណ្ឌិត សម រង្ស៊ី ឡើយព្រោះសម្តីទណ្ឌិត សម រង្ស៊ី ជាទង្វើក្បត់ជាតិដែលចង់ផ្តួលរំលំរាជរដ្ឋាបាលស្របច្បាប់ដែលចេញពីការបោះឆ្នោតត្រឹមត្រូវពីសំឡេង ប្រជាពលរដ្ឋ។ កម្លាំងនគរបាលជាតិអស់ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បង្កើតឡើងដើម្បីការពារប្រទេសជាតិ និងប្រជាពលរដ្ឋ ដូច្នេះមិនត្រូវជឿសម្តីទណ្ឌិតកូនក្បត់ជាតិ សម រង្ស៊ី ឡើយ»

លោក សំ ឃិតវៀន បានបញ្ជាក់ថា មន្រ្តីនគរបាលជាតិទាំងអស់ត្រូវយកចិត្តដាក់ទៅការងារដែលថ្នាក់លើដាក់ជូនត្រូវអនុវត្តន៍ទៅតាមតួនាទី គោរពនូវវិន័យរបស់ភាព មានសិលធម៌វិជ្ជាជីវៈជាមួយប្រជាពលរដ្ឋត្រូវចេះជួយប្រជាពលរដ្ឋនៅពេលប្រជាពលរដ្ឋជួបឧប្បសគ្គអ្វីមួយដែលកើតឡើង ត្រូវបង្កើតភាពស្និទ្ធស្នាលជាមួប្រជាពលរដ្ឋឲ្យដូចគ្រួសារតែមួយ ហើយមន្រ្តីនគរបាលជាតិទាំងអស់ត្រូវចេះរក្សាភាពផ្ទៃក្នុងឲ្យបានរឹងមាំ ចេះស្រឡាញ់គ្នាសាមគ្គីគ្នាចេះជួយធុរៈគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន ហើយត្រូវចេះរក្សាសុខភាពឲ្យបានល្អ និងរួមគ្នាការពារប្រទេសជាតិ សុវត្តិភាពជូនប្រជាពលរដ្ឋមិនថាជិត ឬឆ្ងាយឡើយ៕

Comments

comments