សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀននៅស្រុកពារាំងប៉ះចំមុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់…

203

(ព្រៃវែង)៖ សមត្ថកិច្ចស្រុកពារាំងចុះបង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀន ឃាត់ខ្លួនបានជនជាប់ចោទដែលមានដីកាចាប់ខ្លួន។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅមុខ(ខារ៉ាអូខេដាដា)ចំណុច ផ្ទះសំណាក់យីហោ ជំនោរាត្រីត្រជាក់ចិត្ត ស្ថិតក្នុងភូមិកំពង់ពពិល ឃុំ កំពង់ពពិល ស្រុកពារាំង ខេង្តព្រៃវែងកាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី១០ម្សិលមិញ។

លោក ស៊ឹម កុសល អធិការស្រុកពារាំងបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ធីម សុខនៅ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីនៅ ភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។
លោកបន្តថា ក្រោយពេលឃាត់ខ្លួនជនខាងលើយកមកសួរនាំ ឃើញថាជននេះមានដីការបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ជា ភា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង។
ពីបទ រក្សាទុក ដឹកជញ្ជូន ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តទៅនៅចំណុចភូមិព្រៃស្នៀតខាងលិច ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧។
បន្ទាប់ពីឃាត់ខ្លួនបានសមត្ថកិច្ចរកឃើញ ដាវចំនួន១ សម្ភារ:ជក់ និងវេចខ្ចប់សម្រាប់ជួញដូរមួយចំនួនទៀត! នៅខាងក្រោយបន្ទប់លេខ០៤ ក្នុងបរិវេណផ្ទះសំណាក់ ដែលជនត្រូវចោទជួលស្នាក់នៅ។
បច្ចុប្បន្នជនជាប់ចោទរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត
បំពេញសំណំុរឿងចាត់ការតាមនីតិវិធី៕

Comments

comments