លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ចាត់តំណាងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនគ្រួសារសពជាសមាជិក សមាគម អតីតយុទ្ធជនកម្ពុជាស្រុកកំពង់សីលា

201

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០១៨ បានចាត់តំណាងនាំយកថវិកា បេឡាមរណៈសង្គ្រោះ ប្រគល់ជូនគ្រួសារសពជាសមាជិកសមាគម អតីតយុទ្ធជនកម្ពុជាស្រុកកំពង់សីលា ។

លោកវរសេនីយ៍ត្រី សំ សាមាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាស្រុកកំពង់សីលា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានដឹកនាំ ក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកខេត្ត បានចុះជួបដល់លំនៅដ្ឋាននៃសព សាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ នូវទឹកប្រាក់ចំនួន ៤.០០០.០០០៛ (បួនលានរៀល) ប្រគល់ជូនគ្រួសារសព ឈ្មោះ ប៉ុក ឈឿ ភេទស្រី អាយុ ៦៩ឆ្នាំ ជាសមាជិកសមាគម អតីតយុទ្ធជនកម្ពុជា ស្រុកកំពង់សីលា (ប្រពន្ធជនមរណៈ) ដែលទទួលមរណៈភាព កាលពីវេលាម៉ោង១០:០០នាទី ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ដោយរោគាពាធ មានទីលំនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ៕

 

Comments

comments