សាលាវេស្ទើនអន្តរជាតិសាខាខេត្តព្រះសីហនុប្រារព្វពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ថ្នាក់មត្តេយ្យ និងផ្ដល់ប័ណ្ណសរសើរដល់សិស្សពូកែរ

455

(ព្រះសីហនុ)៖ នៅសាលាវេស្ទើនអន្តរជាតិសាខាខេត្តព្រះសីហនុបានប្រារព្ធពិធិប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់មត្តេយ្យ និងផ្ដល់ប័ណ្ណសសើរ ដល់សិស្សពូកែរ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ។

មានប្រសាសន៍ សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម តែ ឡូរិន ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអគ្គនាយកសាលាវេស្ទើនអន្តរជាតិ ដែលអញ្ជើញចូលរួមជាអធិបតី បានថ្លែងការកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ក្នុងសាលាវេស្ទើនអន្តរជាតិទាំងអស់ ដែលបានខិតខំបង្ហាត់បង្រៀន បណ្ដុះបណ្ដាល សិស្ស និសិ្សត កូនចៅប្រជាពលរដ្ឋកម្ពុជា អោយមានចុះណេះដឹងក្លាយ ជាធនធានមនុស្ស ជួយដល់ការអភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់កន្លងមក ។ ហើយទទួលបាននូវវិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់មតេ្តយ្យ និងបានផ្ដល់នូវបនបត្រសរសើរដល់លោកគ្រូ អ្នកគ្រូ និងដល់សិស្សានុសិស្សនៅពេលនេះ បង្ហាញថា សាលាវេស្ទើនអន្តរជាតិសាខាខេត្តព្រះសីហនុ ពិតជាមានការគាំទ្រពីអន្ដរជាតិ និងអាណាព្យាបាលសិស្សានុសិស្សនៅកម្ពុជាពិតប្រាកដ។​

ឯកឧត្ដមអគ្គនាយកសាលាវេស្ទើនអន្តរជាតិក៏បានជំរុញដល់លោកគ្រូ អ្នកគ្រូ ក្នុងសាលាវេស្ទើនអន្តរជាតិ សាខាខេត្តព្រះសីហនុ រៀបចំកម្មវិធី លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលខិតខំរៀនសូត្រ ហើយជំរុញអោយសិស្សានុសិស្ស គ្រប់រូបបន្ត ការខិតខំរៀនសូត្រស្ដាប់ដំបូន្មាន ឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ដើម្បី ធ្វើខ្លួនជាកូនល្អ ជាសិស្សល្អ និងជាមនុស្សល្អ ក្នុងសង្គម ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះសាលាវេស្ទើនអន្តរជាតិសាខាខេត្តព្រះសីហនុដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១១១ ភូមិ២ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ទទួលបានការគាំទ្ររយ៉ាងខ្លាំងពីសំណាក់ឪពុកម្តាយ អាណាព្យាបាលសិស្សនៅទូទាំងខេត្តព្រះសីហនុ នេះដោយសារតែសាលាមានកម្មវិធីបង្រៀនទំនើប បន្ទប់សិក្សាមានផាសុខភាព គ្រូខ្មែរ និងបរទេស សុទ្ធសឹងតែមានបទពិសោធន៍ជាយូរឆ្នាំមកហើយ ។ ហេតុនេះហើយទើបសាលាវេស្ទើនអន្តរជាតិសាខាខេត្តព្រះសីហនុ មានសិស្សចុះឈ្មោះចូលរៀនកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ៕

 

Comments

comments