​នគរបាល​ចរាចរណ៍​ផ្លូវ​គោកខេត្តព្រះសីហនុចុះ​ល្បាត​ចល័ត​លើផ្លូវ​ជាតិ​លេខ​៤ ដើម្បី​រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

100

(​ព្រះសីហនុ​)៖ ដើម្បីបង្ការនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤ នៅរសៀល​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​​​​​​ ឆ្នាំ​២០១៨​ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ចំនួន​ ១២នាក់​ រថយន្ត​ស៊ីរ៉ែន​ចំនួន​ ០១គ្រឿង​ និង​ រថយន្ត​ល្បាត​ ចំនួន​ ០១គ្រឿង​ ដឹក​នាំ​ដោយ​លោក​វរសេនីយ៍ទោ​ សំរិទ្ធ​ លន់​ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចុះ​ល្បាត​ ចល័ត​ លើភូមិសាស្ត្រ​ ផ្លូវ​ជាតិ​លេខ​៤​ ចាប់​ពី​ក្រុង​ព្រះសីហនុ​ រហូត​ដល់​ ចន្លោះ​គីឡូម៉ែត្រ​ ២០៦-២០៧​ ស្ថិតនៅ​ក្នុង​ភូមិ​ស្មាច់ដែង​ ឃុំ​រាម​​ ស្រុក​ព្រៃនប់​ ដើម្បី​ រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ អប់រំ​ ណែនាំ​ ​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹងលើអ្នកបើកបរ​ និង​ត្រួត​ពិនិត្យ​ល្បឿនផងដែរ ។

ជា​លទ្ធផល​នគរបាលបាន​អប់រំ​ណែនាំ​ ដល់​អ្នកបើកបរ​រថយន្ត​ចំនួន​ ៤០នាក់​​ អ្នកបើកបរ​រថយន្ត​ធុនធំ​ចំនួន​ ១៥នាក់​ កុំ​ឲ្យ​បើកបរ​មានល្បឿនលឿន​ វ៉ាជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ពេល​បើកបរ​កុំ​ពិសារ​គ្រឿង​ស្រវឹង​ មិនអោយ​ប្រើប្រាស់​គ្រឿងញៀន​ និង​បើកបរ​ចេះ​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ ។

ចំពោះការត្រួតពិនិត្យរកជាតិស្រវឹងទៅលើអ្នកបើកបររថយន្តមួយចំនួននៅពេលនេះនគរបាលបញ្ជាក់ថា ល្អដោយសារពុំបានរកឃើញអ្នកបើកបររូបណា មានហូបគ្រឿងស្រវឹងពេលបើកបរឡើយ ៕

Comments

comments