សមាគមទឹកចិត្តមនុស្សធម៌ នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រមាណ ៣០០នាក់ ចុះព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ

118

សៀមរាប: នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិង សប្បុរសជន សមាគមទឹកចិត្តមនុស្សធម៌ នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រមាណ ៣០០នាក់ ចុះព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ស្ថិតនៅស្រុកក្រឡាញ់ ខេត្តសៀមរាបនៅក្នុងបរិវេណសាលាវិទ្យាល័យក្រឡាញ់ ស្ថិតនៅជប់ ភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ នៅថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិង សប្បុរសជន សមាគមទឹកចិត្តមនុស្សធម៌ នៃសាធារណៈរដ្ឋប្រជាមានិតចិនបានពិនិត្យនិងព្យបាលជំងឺជូនជូនប្រជាពលរដ្ឋកម្ពុជានៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
ក្នុងឱកាសចុះពិនិត្យ លោកជំទាវឧកញ៉ា តាន់ សឿនមួយ (Tann Soeun Mouy) តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ឧកញ៉ាលឹម ឈីវហូរ ប្រធានអង្គការពន្លឺ អភិវឌ្ឍន៍ដើម្បីជនក្រីក្រ បានលើកឡើងថា ក្រុមគ្រូពេទ្យ និង សប្បុរសជន នៃសាធារណរដ្ឋប្រជាមានិតចិន តែងតែចុះមកពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងមួយឆ្នាំ២ដង នៅក្នុងខែ មីនា និង ខែសីហា ជារៀងរាល់ឆ្នាំ ។
លោកជំទាវឧកញ៉ា បានបញ្ជាក់ថា នាឆ្នាំកន្លងមក ក៏បានចុះធ្វើការព្យាបាល ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ មានចំនួនជាង៤ម៉ឺននាក់ ក្នុង៥ខេត្ត គឺខេត្តកែប បាត់ដំបង និងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងស្រុកមួយចំនួនក្នុងខេត្តសៀមរាបក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយនូវភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ ជាក់ស្តែងថ្ងៃនេះ បានចុះមកព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប រយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដោយឡែកនៅស្រុកក្រឡាញ់ថ្ងៃនេះ ក៏មានប្រជាពលរដ្ឋ ចូលមកពិនិត្យ ព្យាបាលជម្ងឺទូទៅ និង ទទួលអំណោយអង្ករ មានចំនួនប្រមាណ ជិត២ពាន់នាក់ផងដែរ ។
លោកជំទាវឧកញ៉ា ក៏បានបញ្ជាក់ទៀតថា សម្រាប់ខែមីនាក្នុងឆ្នាំ២០១៩នេះ ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត និង សប្បុរសជនទាំងនេះ នឹងធ្វើការចុះទៅព្យាបាលប្រជាពលរដ្ឋ នៅខេត្តសៀមរាបចំនួន៥ស្រុក ដែល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ព្យាបាលនៅស្រុកក្រឡាញ់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ព្យាបាលនៅស្រុកស្វាយលើ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ព្យាបាលនៅស្រុកពួក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ព្យាបាលនៅស្រុកសូត្រនិគម ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ជាថ្ងៃចុងក្រោយព្យាបាលនៅស្រុកបន្ទាយស្រី៕

Comments

comments