លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងលោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្ត រួមនឹងប្រធានមន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យគម្រោងរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រង្វង់មូលចំណុចទឹកស្អាតអានកូ និងរង្វង់មូលចំណុចផ្លូវអក្សរតេ មាត់ទន្លេផ្សារក្រោម ក្នុងតំបន់អភិវឌ្ឍន៍ផ្សារកំពង់ឆ្នាំងថ្មី។ គម្រោងរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ គឺស្របតាមផែនការស្តីពីការរៀបចំ សណ្តាប់ធ្នាប់សាធារណៈសោភ័ណភាព និងអភិវឌ្ឍន៍តំបន់មាត់ទន្លេនៃក្រុងកំពង់ឆ្នាំង រយៈពេលប្រាំឆ្នាំ (២០១៥-២០១៩)។ ជាមួយគ្នានេះ លោកអភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីពាក់ព័ន្ធ ក៏បានចុះពិនិត្យស្ថានភាពការលក់ដូរ របស់បងប្អូនអាជីវករនៅចំណុចដើមស្រល់មុខផ្សារឆ្នាំងចាស់ ព្រមទាំងបានពិនិត្យសំណង់អគារផ្សារឆ្នាំងចាស់ដែរ កាលពីថ្ងៃម្សិលមិញផងដែរ៕