ទឹកប្រាក់649លានយ៉េន ជា ហិរញ្ញប្បទានឥតសំណងជប៉ុនផ្តល់អោយកម្ពុជា

220

នៅថ្ងៃទី04ខែកក្កដាឆ្នាំ2017នេះនាទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ  លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើលិខិតប្តូរសារនិងកំណត់ហេតុនៃការពិភាក្សាស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុបចំនួន ៦៤៩ លានយ៉េនជប៉ុន(ប្រហែល ៥, ៧៧ លានដុល្លារ)ដល់កម្ពុជា។លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៏ថាការចុះហត្ថលេខា លើលិខិតប្ដូរសារស្ដីពីហិរញ្ញប្បទានឥតសំណងនេះនឹងត្រូវអនុវត្តក្នុងរយៈពេល២ឆ្នាំជាប់គ្នាមានទឹកប្រាក់ចំនួន២៨៦ លានយ៉េន(ប្រមាណ ២.៥ លានដុល្លារអាមេរិក)សម្រាប់ឆ្នាំសារពើពន្ធ ២០១៧ និង៣៦៣លានយ៉េន(ប្រមាណ ៣.២៧ លានដុល្លាអាមេរិក)សម្រាប់ឆ្នាំសារពើ ពន្ធ ២០១៨។កម្ពុជាបានប្រែខ្លួនពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប គឺដោយសាររាជរដ្ឋាភិបាលយើងបានជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ត្រឹមត្រូវនិងដោយមានការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាពីជប៉ុននិងពីប្រទេសដៃគូអភិវឌ្ឍន៍ដទៃទៀតផងដែរ។លោកទេសរដ្ឋមន្ត្រីតាងនាមរាជរដ្ឋាភិបាលកម្ពុជាសូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុនដែលបានសម្រេចចិត្តបន្តផ្ដល់ជំនួយសម្រាប់អភិវឌ្ឍធនធានមនុស្សនៅកម្ពុជារយៈពេល៣ឆ្នាំទៅមុខទៀត គឺពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១។ ជំនួយតាម រយៈលិខិតប្ដូរសារ ដែលបានចុះហត្ថលេខានៅថ្ងៃនេះគឺជាការជួយឧបត្ថម្ភបន្ថែមទៅលើកញ្ចប់ជំនួយអភិវឌ្ឍន៍ផ្លូវការជាច្រើន ដទៃទៀត ដែលត្រូវបានផ្ដល់ដោយរដ្ឋាភិបាលជប៉ុននាពេលកន្លងមក៕

 

 

Comments

comments