សមត្ថកិច្ចចុះរៀនចំសណ្តាប់ឆ្នាប់នៅផ្សារចាស់

202

 

នាព្រឹកថ្ងៃទី០៥  ខែកក្កដា ឆ្នាំ២០១៧ មន្រ្តីនគរបាលសណ្តាប់ធ្នាប់បានចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើកិច្ចសន្យាជាមួយអាជីវករអ្នកលក់តាមរទេះលក់តាមចិញ្ចើមផ្លូវនិងដងផ្លូវ។ សកម្មភាពរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនិងសោភ័ណភាពនេះដឹកនាំនិងបញ្ជាដោយលោកវីរសេនីយ៍ត្រីយ៉ោក សុវណ្ណ នាយរងការិយាល័យប្រចាំតំបន់ផ្សារចាស់ជាតំណាងលោកនាយការិយាល័យមាស វណ្ណៈ ស្របតាមសេចក្តីជូនដំណឹងលេខ០០៣/១៧ ស្តីពីការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនិងសុវត្ថិភាពនៅតំបន់ផាប់ស្រ្ទិតរបស់រដ្ឋបាលសាលាខេត្តនិងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកស្នងការខេត្ត និងស្នងការរងទទួលផែនសណ្តាប់ធ្នាប់បន្ទាប់ពីមានការរិះគន់ថាតំបន់នោះមានភាពរញ៉រញ៉ាយមក៕

Comments

comments