រាជធានីភ្នំពេញៈមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដំណើរការចាក់បេតុងនៅលើកំណាត់ផ្លូវលេខ២០០៤ជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលជាដំណាក់កាលចុងក្រោយចាប់ពីចំណុចអតីត បញ្ឈរកន្លែងបង់ប្រាក់ទី១ដល់មហាវិថីសហពន្ធ័រុស្ស៊ី ប្រវែង១៦០០ម៉ែត្រ,ទទឹងចាប់ពី១៥ដល់១៨ម៉ែត្រទៅតាមស្ថានភាពជាក់ស្តែងពេលនេះក្រុមការងារកំពុងសំរុកឲ្យរួចរាល់មុនចូឆ្នាំខ្មែរនេះ ។គួររំលឹកថាផ្លូវលេខ២០០៤ ឬផ្លូវសឡានេះមានប្រវែងសរុប៤៦០០ម៉ែត្រ ជាផ្លូវបញ្ជៀសចរាចរយ៉ាងសំខាន់ពីមហាវិថីសហពន្ធ័រុស្ស៊ី។ហើយកន្លងមកផ្លូវនេះត្រូវបានក្រុមហ៊ុនឯកជនវិនិយោគជាប្រភេទផ្លូវបង់ប្រាក់B.O.T។តែដើម្បីសំរាលការលំបាករបស់ប្រជាពលរដ្ឋទៅលើការចំណាយប្រាក់ក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសំរេចលប់កិច្ចសន្យាដោយឲ្យប្រជា ពលរដ្ឋធ្វើដំណើរដោយមិនបាច់បង់ប្រាក់ និងប្រគល់ផ្លូវនេះឲ្យសាលារាជធានីភ្នំពេញជាអ្នកគ្រប់គ្រងវិញ៕
ព័ត៌មានចិញ្ចើមផ្លូវ សាលាក្រុងភ្នំ...