បាត់ដំបង៖ ហេតុការណ៌គ្រោះ ថ្នាក់ ចរាចរណ៍ រវាងរថយន្តនិងម៉ូតូនៅព្រឹកថ្ងៃម្សវេិលមិញ នៅចំណុចផ្លូវជាតិលេខ 59 ចន្លោះបង្គោលគីឡូលេខ 105 ទៅ 106 ស្ថិតក្នុងក្រុម13 ភូមិស្វាយធំ ឃុំ បឹងរាំង ស្រុកកំរៀងខេត្ត បាត់ដំបង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្ករ ឡើង ដោយ រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស បែន កង់១០ ជារបស់ ក្រុមហ៊ុន ដឹកដី អ៊ុ អុន បើកបរដោយ យុវជនម្នាក់ មិន ស្កាល់ ឈ្មោះ រត់គេចខ្លួនបាត់ ។
-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ 1C.0071 ប៉ៃលិន បើបបរដោយឈ្មោះ ពៅសម្បត្តិ ភេទប្រុស អាយុ22ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ រថយន្ត បើកលឿន ក្នុងទីប្រជុំជន បុកពេញទំហឹងបណ្តាលអោយ ជនរងគ្រោះរបួសធ្ងន់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ស្លាប់។សាកសព ត្រូវបានក្រុមគ្រួសារយកមករៀបចំធ្វើបុណ្យ តាមប្រពៃណីខ្មែរ។ ចំណែករថយន្តនិងម៉ូតូ ខាងប៉ូលីសចរាចរណ៍ យកមករក្សាទុកនៅ អធិការដ្ឋានគរបាលស្រុក រងចាំ ដោះ ស្រាយ ជាក្រោយ៕