រតនគិរី ៖ អាជីវករលក់គ្រឿងផ្លាកទីនកណ្ដាលផ្សារបានលុង នាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឡាបានសៀក ក្រុងបានលុង បន្ទាប់ពីទូលក់គ្រឿងផ្លាកទីនរបស់ពួកគាត់ ត្រូវបានគេលួចគាស់បំផ្លាញជាច្រើនលើក ប៉ុន្តែមិនបាត់ទ្រព្យរបស់ឡើយ។នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចណុចកណ្ដាលផ្សារក្រុងបានលុង ខេត្តរតនគិរី មានការភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីក្រុមអាជីវករ ម្ចាស់ទូលក់គ្រឿងផ្លាកទីនចំនួន៥ចូលផ្សារទៅលក់ធម្មតា តែទូរបស់គាត់ត្រូវបានគេលួចគាស់។បើតាមការឲ្យដឹងពីអាជីវករ ជាជនរង្គ្រោះថា ពេលព្រឹកឡើងបន្ទាប់ពីសន្តិសុខផ្សារ បានចាក់សោរបើកទ្វារឲ្យពួកគាត់ចូលលក់ធម្មតា អ្វីដែលពួកគាត់ភ្ញាក់ផ្អើលនោះ គឺពួកគាត់ឃើញទូរបស់គាត់ត្រូវរបើករាយប៉ាយអស់ តែមិនមានអ្វីដែលពួកគាត់ទុកក្នុងទូនោះឲ្យបាត់ទេ។ ក្រុមអាជីវករបានបន្តថា បើទោះជាពួកគាត់មិនមានបាត់ទ្រព្យសម្បត្តិរបស់គាត់យ៉ាងណាក៏ដោយ ពួកគាត់មកប្ដឹងនេះ គឺមានគោលបំណងចង់ឲ្យសមត្ថកិច្ចវែករកមុខជនប្រព្រឹទ្ធ តើគេធ្វើនេះដើម្បីអ្វី និងកុំឲ្យមានហេតុការនេះកើតឡើងជាលើកទី៤បន្តទៀត ពីព្រោះការគាស់ទូនេះ មិនមែនជាលើកទី១ទេ គឺជាលើកទី៣ហើយ តែមិនដែលបាត់អ្វីទេ ពីព្រោះគ្រឿងដែលត្រូវលក់ដូរ ពួកគាត់ប្រមូលដាក់កាបូបយកទៅផ្ទះអស់ហើយ។ ក្រុមអាជីវបានបន្ថែមថា ពួកគាត់មិនបានចោទប្រកាន់ សង្ស័យទៅលើអ្នកណាម្នាក់ទេ តែកន្លងមក ពួកគាត់មិនបានបង់ថ្លៃជួលតូបប្រចាំឆ្នាំទៅឲ្យក្រុមហ៊ុនវិនិយោគផ្សារទេ ដោយពួកគាត់បានធ្វើការតវ៉ាថា ក្រុមហ៊ុនបានបង់ថ្លៃជួលតូប ពីពួកគាត់លើសក្នុងសៀវភៅបន្ទុកកិច្ចសន្យា ដូច្នេះពួកគាត់រងចាំការដោះស្រាយ ពីអាជ្ញាធរថ្នាក់ខេត្តសិន។ជុំវិញករណីគាស់ទូលក់គ្រឿងផ្លាកទីនខាងលើនេះ លោកឧកញ៉ា សា លាង ម្ចាស់ក្រុមហ៊ុនវិនិយោគផ្សារក្រុងបានឲ្យអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៣ ខែកក្កដា នេះថា ករណីគាស់ទូក្នុងផ្សារនេះ លោកត្រូវតែឲ្យគណកម្មការផ្សារ ស្រាវជ្រាវឲ្យបានហ្មត់ចត់ វែកមុខរកឲ្យឃើញ ពីព្រោះវាមិនអាចមានអញ្ចឹងៗកើតឡើងទេ ដោយហេតុថា យើងចាក់សោរគ្រប់ពេលវេលា ដូច្នេះគណកម្មការផ្សារត្រូវតែសហការណ៍ជាមួយសមត្ថកិច្ច ស្រាវជ្រាវរកវែកមុខឲ្យឃើញ ឲ្យខាងតែបាន។ចំណែកលោក ជៀម សុផាត ដែលលោកឧកញ៉ា សា លា អះអាងថា ជាគណកម្មការផ្សារនោះ អ្នកសារណ័ត៌មានយើង មិនអាចសុំការបំភ្លឺណាមួយបានទេ ដោយទូរស័ព្ទចូលហើយ លោកថា ជាប់រវល់។បើទោះជាយ៉ាងណា ករណីខាងលើនេះ មជ្ឈដ្ឋានប្រជាពលរដ្ឋក្នុងក្រុងបានលុងថា មិនមានអ្វីគួរឲ្យពិបាកស្រាវជ្រាវទេ ពីព្រោះផ្សារមានសន្តិសុខការពារ មានម៉ោង មានពេលបើកសោរ និងម៉ោងដែលត្រូវចាក់សោរ ហើយម្យ៉ាងវិញទៀត ហេតុអីបានជា តូប ដែលមានទំនិញ ម៉េចក៏គេមិនគាស់ បែរជាគាស់ទូកញ្ចក់ ដែលមើលទៅមិនអីវ៉ាន់សោះ បែរជាគេគាស់ច្រើនលើក ច្រើនសារទៅវិញ៕
ព័ត៌មានជាតិ ទូលក់គ្រឿងផ្ល...