កម្ពុជាគួរសិក្សាលទ្ធភាពបង្កើតទីក្រុងថ្មីមួយជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងរកចំណូលកសាងជាតិបានរាប់ពាន់លានដុល្លា។នេះបើតាមអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ ។ លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍ នៃក្រុមក្រុមហ៊ុន EMC បានសរសេរនៅក្នុងហ្វេសប៊ុកលោកកាលពីពេលកន្លងទៅថ្មីៗនេះថា រូបភាពកកស្ទៈចរាចរនៅតបន់ភ្នំពេញថ្មី ដែលនៅទីនេះ កាលពី៥ឆ្នាំមុនស្ងាត់ជ្រងំអាច នឹងមានចោប្លន់អ្នកដំណើរផង។ មកដល់ពេលនេះ ចំនួនប្រជាជននៅភ្នំពេញមានប្រមាណ៣លាននាក់ (ស្មើនឹងជិត២០%នៃប្រជាជនសរុប)។ លោកបន្តថា ចំណែកឯការកសាងហេដ្ឋារចនាសម្ពន្ធ័វិញមានភាពយឺតយ៉ាវមិនអាចបំពេញតាមល្បឿននៃការអភិវឌ្ឍន៏ និង ត្រូវចំណាយថវិការច្រើន ខ្វះប្រសិទ្ធិភាព គ្មានផែនការមេច្បាស់លាស់។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា “ឆ្លងតាមការសិក្សាស្រាវជ្រាវ និងបទពិសោធន៍ក្នុងកាវិនិយោគវិស័យអចលនទ្រព្យនៅក្រុងភ្នំពេញជាង១៥ឆ្នាំ ខ្ញុំយល់ថា ៥ឆ្នាំទៀត ការកកស្ទៈចរាចរនៅភ្នំពេញអាចនឹងដូចទីក្រុងចាកាតានៃប្រទេសឥណ្តូនេស៊ី។ តាមបទពិសោធន៏ ប្រទេសនេះកំពុងសិក្សាបង្កើតទីក្រុងថ្មីមួយធំជាងទីក្រុងចាកាតានាពេលបច្ចុប្បន្ន។ នៅប្រទេសថៃក៏អញ្ចឹងដែរ ទីក្រុងអាយុទ្យាជាទីក្រុងចាស់ហើយបាងកកត្រូវបង្កើតឡើងជាទីក្រុងថ្មី។ ដូចគ្នានេះដែរ លោកបានកត់សម្គាល់ឃើញថា កម្ពុជាគួរសិក្សាលទ្ធភាពបង្កើតទីក្រុងថ្មីមួយជំនួសអោយក្រុងភ្នំពេញនាពេលបច្ចុប្បន្ន។ លក្ខណៈ និង ផលប្រយោជន៏ទីក្រុងថ្មី:១. អាចនៅកំពង់ស្ពឺ ឬ កំពង់ឆ្នាំង ជិតភ្នំពេញ អាចតភ្ជាប់មកភ្នំពេញដោយមហាវិថី និងផ្លូវរថភ្លើង។២. មានប្លង់មេសំរាប់អភិវឌ្ឍន៏ច្បាស់លាស់សំរាប់រយៈពេលវែង (យ៉ាងហោចណាស់១០០ឆ្នាំទៅមុខទៀត)។ ៣. រដ្ឋាភិបាលអាចគាងគរចំណូលថវិកាជាតិបានរាប់ពាន់លានដុល្លាសំរាប់កសាងជាតិតាមរយៈការដេញថ្លៃលក់ដីក្នុងតំបន់នានានៃទីក្រុងថ្មីប្រកបដោយតម្លាភាពដូចអ្វីដែលរដ្ឋាភិបាលចិនបានធ្វើកន្លងមក៕