ប្ដីចេញទៅដឹកកម្មករ ឃាតកឡើងលើផ្ទះ ចាប់ប្រពន្ធអារក

147

ខេត្កំពង់ស្ពឺ ៖  ពិតជាហេតុការណ៍ដ៏សាហាវខ្លាំងណាស់ បង្កឲ្យមានភ្ញាក់ផ្អើល នៅព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៧ម្សិលមិញនេះ ត្រង់ចំណុចភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយស្រ្តីម្នាក់ ត្រូវឃាតកឡើងលើផ្ទះ ចាប់អារ.កស្លាប់ យ៉ាងព្រៃផ្សៃ ខណះប្តីចេញទៅដឹកកម្មករ ។ស្ត្រីរងគ្រោះឈ្មោះ មុន គន្ធា អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានប្តីឈ្មោះ ព្រំ វណ្ណៈ អាយុ៣០ឆ្នាំ មាន មុខរបរដឹកកម្មករកម្មការិនីរោងចក្រ រស់ នៅចំណុចកើតហេតុខាងលើ ។ សាកសពស្ត្រី រងគ្រោះត្រូវបានឪពុកបង្កើតឈ្មោះ ព្រំ សំអុល ប្រទះឃើញខណៈដែលគាត់បើក រថយន្តត្រឡប់មកដឹកកម្មកររោងចក្រវិញ។ប្រភពប្រាប់ថា មុនពេលកើតហេតុ ប្តីស្ត្រីរងគ្រោះ នៅវេលាទៀបភ្លឺ បានបើករថយន្ត ចេញពីផ្ទះទៅដឹកកម្មកររោងចក្រ។ ចំណែក ប្រពន្ធ(ស្ត្រីរងគ្រោះ)និងកូនតូចម្នាក់នៅផ្ទះដោយស្ត្រីរងគ្រោះនៅដាំស្លនិងយកទៅ ហូបនៅរោងចក្រ។ លុះពេលដែលឪពុក បង្កើតរបស់ស្ត្រីរងគ្រោះដែលមានផ្ទះចម្ងាយ ប្រមាណ១០០ម៉ែត្រពីគ្នាវិលត្រឡប់ពីដឹកកម្មករវិញក៏ឃើញចៅឈរយំ។ ពេលនោះ គាត់ក៏ឈប់រថយន្តចូលទៅលើកចៅហើយ ក្រឡេកទៅក្រោមផ្ទះឃើញឈាមស្រក់ ពីលើផ្ទះមកជោកនៅដី។ ភ្លាមៗនោះគាត់ ក៏រត់ឡើងទៅមើលស្រាប់តែឃើញកូនស្រី ត្រូវគេអារកសម្លាប់ដោយសាកសពផ្កាប់ មុខនៅលើក្តារកណ្តាលផ្ទះ។ឪពុកស្ត្រីរងគ្រោះបានបន្តថា ការបើ បានឃើញហេតុការណ៍ដូច្នេះក៏ទូរស័ព្ទទៅ កូនប្រសារដែលជាប្តីស្ត្រីរងគ្រោះឲ្យវិល ត្រឡប់មកផ្ទះ ហើយពេលមកដល់ត្រូវ បានសមត្ថកិច្ចហៅទៅសួរនាំពីករណីខាង លើនេះ ។ ករណីឃាតកសម្លាប់ស្ត្រីរងគ្រោះ ខាងលើនេះពុំមានបាត់បង់ទ្រព្យសម្បត្តិ អ្វីនោះទេ។ ករណីនេះតាមការសន្និដ្ឋាន បឋមអាចជារឿងគំនុំ។ ដោយឡែកក្រុម គ្រួសារស្ត្រីរងគ្រោះបានអះអាងថា ស្ត្រីរង គ្រោះពុំដែលមានរឿងរ៉ាវអ្វីជាមួយអ្នកណា នោះទេ។ប្រភពខ្សឹបខ្សៀវថា ប្តីស្ត្រីរងគ្រោះមានពាក់ព័ន្ធបញ្ហាស្រីញីច្រើន ការលើកឡើងបែបនេះគឺអ្នកបង្ហើបមានបំណង ថាប្តីស្ត្រីរងគ្រោះអាចពាក់ព័ន្ធការស្លាប់ របស់ប្រពន្ធ ។ បើទោះបីជាមានការលើក ឡើងបែបនេះក៏ដោយ ករណីនេះសមត្ថ កិច្ចជំនាញបាននិងកំពុងសាកសួរប្តីស្ត្រីរងគ្រោះ និងបន្តស៊ើបអង្កេតឈានទៅវែកមុខជន ដៃដល់ យក មកផ្តន្ទាទោសតាមច្បាប់ ៕

Comments

comments