បើតាមរបាយការណ៍របស់អាជ្ញាធរខេត្តកោះកុងបានប្រកាស់អោយដឹងថាសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកដែលមានលំនៅដ្ឋានជាប់សមុទ្រ គឺថ្ងៃនេះភ្លៀងខ្យល់កន្ត្រាក់កើតឡើង នៅក្នុងមូលដ្ឋានខេត្ត បណ្តាលឲ្យរបើកដំបូលផ្ទះប្រមាណជាង ១៦៨ ខ្នង ក្នុងនោះមាន ៖
ស្រុកគីរីសាគរ របើកដំបូលផ្ទះ ១៥៥ ខ្នង
ស្រុកកោះកុង របើកដំបូលផ្ទះ ៣ ខ្នង
ស្រុកបូទុមសាគរ របើកដំបូលផ្ទះ ១០ ខ្នង
ដូច្នេះ គួរមានការប្រុងប្រយ័ត្នទាំងអស់គ្នា៕