ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ប្រកបរបររត់តាក់ស៊ី(ខេត្តពោធិ៍សាត់.រាជធានីភ្នំពេញ)ម្នាក់ ឈ្មោះ ចិត្រា ហៅចិត្ត មានទីលំភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ត្រូវបានជួបគ្រោះថ្នាក់(បាញ់ធ្លាយក្បាលស្លាប់) ដែលគេសង្ស័យជាករណីប្លន់យករថយន្តម៉ាក ហាយឡែនឌ័រ ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2J1125ខណៈដែលជនគ្រោះដឹកភ្ញៀវចេញពី(រាជធានីភ្នំពេញមកខេត្តពោធិ៍សាត់)សមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធកំពុងមមាញឹកតាមស្រាវជ្រាវ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ព័ត៌មានជាតិ បានស្គាល់អត្ត...