អគ្គីភ័យឆេះផ្ទះមួយខ្នង នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ

410

កំពង់ឆ្នាំង៖ កាលពីវេលាម៉ោង 8:00 នាទីព្រឹក ថ្ងៃទី17 កក្កដា 2017ម្សិលមិញ មានករណីអគ្គីភ័យឆេះផ្ទះថ្មមួយខ្នងនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានម្ចាស់ឈ្មោះ ណាំ សឿន ភេទប្រុស អាយុ58 ឆ្នាំ។ក្នុងនោះបានបណ្តាលឲ្យខូចខាតៈ ឆេះអស់ពូក ០៤ ឆេះលុយអស់(1,500,000 រៀល និង$200) សម្លៀកបំពាក់មួយចំនួន។កម្លាំងអធិការដ្ឋាននគរបាលស្រុកក៏បានចេញអន្តរាគមន៍ពន្លត់រហូតមានសុវត្ថិភាពផងដែរ។មូលហេតុនៃការឆេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕

Comments

comments