សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីគ្រឿងញៀន

124

ក្រុងតាខ្មៅៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០៣នាក់និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់ក្នុងពេលកំពុងដើរល្បាត។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៧កាលពីវេលាម៉ោង១នឹង១៧នាទីតាមបណ្តោយផ្លូវជាតិលេខ២ត្រង់ចំណុចមុខវត្តក្រពើហារស្ថិតក្នុងភូមិក្រពើហារសង្កាត់ព្រែកឫស្សីក្រុងតាខ្មៅ ខេត្តកណ្តាល។សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នសង្ស័យចំនួន០៣ នាក់ដែលឃាត់ខ្លួនមាន ៖

១-ឈ្មោះ សោម ដេវីន ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិ កំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាលមុខរបរមិនពិតប្រាកដ។

២-ឈ្មោះ អាន លីហង ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ នៅផ្ទះ ។

៣-ឈ្មោះ ឡុង ចំណាន ភេទ ប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ នៅផ្ទះ ។ រួមនឹងវត្ថុតាងចាប់យករួមមាន ៖ម្សៅក្រាមសថ្លសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ០២ កញ្ចប់តូច និងម៉ូតូ ០១គ្រឿងម៉ាកHONDA DRAEM City100 កូរ៉េ ពណ៌ក្រហម មានស្លាកលេខ ភ.ព1 ឌ 5115។ ករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលវេលាកើតហេតុដូចខាងលើកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សីកំពុងតែជិះល្បាតតាមគោលដៅក្នុងក្រុងតាខ្មៅពេលដែលល្បាតមកដល់ចំណុចកើតហេតុខាងលើក៏បានជួបជាមួយនឹងជនសង្ស័យទាំង៣នាក់កំពុងតែជិះម៉ូតូ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនមកសួរនាំ ហើយធ្វើការត្រួតពិនិត្យឆែកឆេរទៅលើខ្លួនជនសង្ស័យទាំង៣នាក់នោះ បានរកឃើញថ្នាំញៀនចំនួន០២កញ្ចប់តូច ដែលលាក់ក្នុងកញ្ចប់បារីនៅក្នុងខ្លួនរបស់ឈ្មោះ សោម ដេវីន តែម្តង។ តាមចម្លើយរបស់ជនសង្ស័យខាងលើសារភាពថាចំពោះការប្រើប្រាស់ថ្នាំញៀនវិញ ជនសង្ស័យទាំង បី នាក់ធ្លាប់បានប្រើប្រាស់ថ្នាំញៀនអស់រយះពេល ជិតកន្លះឆ្នាំមកហើយ ។ក្រៅពីប្រើប្រាស់ថ្នាំញៀនជនសង្ស័យ បីនាក់ខាងលើមិនធ្លាប់បានប្រព្រឹត្តបទល្មើស លួច ឆក់ ប្លន់ និង ហឹង្សារអ្វីឡើយ។ ក្រោយកម្លាំងសម្ថតកិច្ចក៏បាននាំខ្លួនជនសង្ស័យទាំង៣នាក់ខាងលើមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

 

Comments

comments