ខេត្តសៀមរាប៖ អនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក៍ដូចការណែនាំពីសំណាក់លោកវរៈសេនីយ៍ឯក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត ដើម្បីធ្វើឲ្យទីក្រុងសៀមរាបមានសុវត្ថិភាពចរាចរណ៍ សណ្តាប់ធ្នាប់របៀបរៀបរយ និងមានសោភ័ណ្ឌភាពល្អសាកសំជាទីក្រុងទេសចរណ៍ប្រវត្តិសាស្រ្ត កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់សាធារណោ: សហការជាមួយកម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត ចុះប្រតិបត្តិការរៀបចំសណ្តាប់ធ្នាប់របៀបរៀបកម្លាំងជំនាញសណ្តាប់ធ្នាប់ និងចរាចរណ៍ចុះរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាបតាមបណ្តោយផ្លូវជាតិលេខ៦ចាប់ពីស្ពានថ្មព្រះរាជតំណាក់រហូតដល់ផ្សារលើធំថ្មី។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះកម្លាំងចម្រុះបានសម្រេចយកចំណីផ្លូវប្រវែង ៥ម៉ែត្រដោយគិតចេញពីចិញ្ចើមផ្លូវដើម្បីសុវត្ថិភាពចរាចរណ៍ដោយថ្មើរជើងសំរាប់អ្នកធ្វើដំណើរ និងបានធ្វើការផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវឲ្យពួកគាត់បានយល់អំពីការដាក់តាំងលក់នៅសម្ភារៈទំនិញ និងស្លាកយីហោជាដើម ដែលធ្វើឲ្យប៉ះពាល់បាត់សណ្តាប់ធ្នាប់របៀបរៀបរយ និងធ្វើឲ្យកកស្ទះចរាចរណ៍ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងបាត់សោភ័ណ្ឌភាពទីក្រុង៕
ព័ត៌មានជាតិ កម្លាំងជំនាញស...