រលក​ នឹង ខ្យល់ខ្លាំងបណ្តាលអោយលិចទូកនេសាទ២គ្រឿង

332

កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ១១:០៥ នាទីថ្ងៃត្រង់ មានករណីលិចទូកនេសាទចំនួន០២គ្រឿង  ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ តែមិនបណ្តាលអោយរងគ្រោះដល់មុស្សទេ  មូលហេតុ ត្ររូវបានពលរដ្ឋអះអាងថាបណ្តាលមកពីរលកខ្យល់ខ្លាំង ទើបបោកបក់លិចតែម្តង ។សូមបញ្ជាក់ដែរថា នៅស្រុកគីរីសាគរ ក៏មានករណីលិចទូកនេសាទដូចគ្នា នៅក្នុងថ្ងៃតែមួយកាលថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧ នៅវេលាម៉ោង ១៧:០០នាទីល្ងាចមានកម្មករទូកនេសាទម្នាក់  ឈ្មោះ ទេព សារិត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែ្មរ មានទីលំនៅភូមិ ១០៣  សង្កាត់ទំនប់រលកខណ្ឌ័ស្ទឹងហាវ. ក្រុងព្រះសីហនុ។បានមករាយការណ៏ជូនកម្លាំងប៉ុស្តិ៍ន.បរដ្ឋបាល ព្រែកខ្សាច់ ថាទូកខ្លួននេសាទ បានលិច នៅ ចំណុចខាងក្រៅ. ឆៀងខាងត្បូង ភ្នំកោះកុងក្រៅ ចម្ងាយប្រមាណ ៨០០ ម៉ែត្រពីកោះ  ទូកពណ៌ បៃតង ម៉ាស៊ីនគោយន្ត កម្លាំង៣៦សេះ (ទូកមងអូស) របស់ម្ចាស់ឈ្មោះ ស៊ន ភេទប្រុស មានទីលំនៅភូមិ២ សង្កាត់ទំនប់រលក ខ័ណ្ឌស្ទឹងហាវនៅលើទូកមានគ្នា ៣ នាក់ ក្រោយពីការលិចបានបាត់ខ្លួនចំនួន ២ នាក់

១/-ឈ្មោះ ទេព រ៉ា អាយុ ៣៥ ឆ្នាំ តៃកុងទូក (បងបង្កើតអ្នករាយការណ៍)។

២/-ឈ្មោះ បូ ភេទប្រុស អាយុ ២៩ឆ្នាំ ជាកូនដៃទូកមូលហេតុ ៖ ពេលចូលទូកត្រូវរលកធំបោកបក់ពីក្រោយ បណ្តាលឲ្យលិចតែម្តង ។បច្ចុប្បន្នជនជនរងគ្រោះទៅស្នាក់ផ្ទះបងប្អូននៅអាវឡាតាន់ដើម្បីទំនាក់ទំនង ក្រុមគ្រួសារនិងម្ចាស់អោយដឹង។ចំណែកទូកនិងមនុស្សដែលបានបាត់ខ្លួន កម្លាំងសមត្ថកិច្ចសហការជាមួយ ក្រុមទូកអ្នកនេសាទ កំពុងចេញស្វែងរក ៕

Comments

comments